លោក​ហ៊ុន សែន​​​អំពាវនាវ​ឲ្យ​ពលរដ្ឋ​ដែល​និយម​ដើរ​កម្សាន្ត​ក្រៅប្រទេស​ ងាក​មក​កម្សាន្ត​ក្នុងប្រទេស​វិញ​​

02-03-2020 10:36 am 118

លោក​នាយករដ្ឋមន្ត្រី​ហ៊ុន សែន នៅ​ព្រឹក​ថ្ងៃទី​០២ ខែ​មីនា ឆ្នាំ​២០២០​នេះ បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ ដែល​ធ្លាប់​និយម​ចូលចិត្ត​ធ្វើដំណើរ​កម្សាន្ត​ទៅ​ក្រៅប្រទេស ងាក​មក​ដើរ​កម្សាន្ត​នៅក្នុង​ប្រទេស​វិញ ដើម្បី​បង្កើន​ចំណេះដឹង​បន្ថែម បង្កើត​ការងារ​ជូន​ពលរដ្ឋ​ខ្មែរ​ដូចគ្នា និង​ដើម្បី​ជំរុញ​ឲ្យ​ចលនា​ទេសចរ​ក្នុងស្រុក​កាន់តែ​មាន​សកម្មភាព​ខ្លាំង​ថែមទៀត​។​

​ការ​អំពាវ​របស់​លោកនាយក​រដ្ឋមន្ត្រី​បែបនេះ ធ្វើឡើង​នៅ​ឱកាស​អញ្ជើញ​ប្រគល់​សញ្ញាបត្រ​ជូន​និស្សិត​សាកលវិទ្យាល័យ​អាស៊ី​អឺរ៉ុប​១,៥៨៩​នាក់ ក្នុងនោះ​នារី ៦១៦​នាក់ បន្ទាប់ពី​ពួកគេ​បានបញ្ចប់​ការសិក្សា​ដោយ​ជោគជ័យ ដែល​ពិធី​ប្រគល់​សញ្ញាបត្រ​នេះ​ធ្វើឡើង​នៅ​វិទ្យាស្ថាន​ជាតិ​អប់រំ​៕​

ព័ត៌មានផ្សេងទៀត