លោក​Buttigieg​សម្រេច​ឈប់​ចូលរួម​ក្នុង​ការបោះឆ្នោត​គណបក្ស​ប្រជាធិបតេយ្យ​

02-03-2020 9:34 am 400
លោកផេតេ ប៊ុតទីហ្គីគ(Pete Buttigieg)

​លោក​ផេ​តេ ប៊ុត​ទី​ហ្គី​គ​(Pete Buttigieg) អតីត​អភិបាលក្រុងSouth Bend នៃ​រដ្ឋ​Indiana បាន​សម្រេច​បោះបង់​ការ​ចូលរួម​ក្នុង​ការបោះឆ្នោត​ជ្រើសរើស​តំណាងរាស្ត្រ​គណបក្ស​ប្រជាធិបតេយ្យ​ហើយ​។ នេះ​បើ​យោងតាម​ការចេញផ្សាយរ​បស់​បណ្ដាញសារព័ត៌មាន​BBC នៅ​ថ្ងៃ​ទី​០២ ខែ​មីនា ឆ្នាំ​២០២០​នេះ​។​

​ជុំវិញ​ការបោះបង់ចោល​ឱកាស​ជា​បេក្ខភាព​ក្នុង​ការបោះឆ្នោត​ដ៏​សំខាន់​របស់​លោក​ប៊ុត​ទី​ហ្គី​គ បាន​បង្ក​ជា​ភាព​ភ្ញាក់ផ្អើល និង​ការសោកស្ដាយ​យ៉ាង​ខ្លាំង​សម្រាប់​អ្នកគាំទ្រ​របស់លោក​។ រីឯ​មូលហេតុ​ឈាន​ដល់​ការសម្រេចចិត្ត​ដើរចេញ​ពី​សមរភូមិ​ន​យោ​បាយ​របស់​លោក​ប៊ុត​ទី​ហ្គី​គ​ពុំទាន់​មាន​ការបញ្ជាក់​ច្បាស់លាស់​នៅឡើយ​ទេ​។ ជាក់ស្ដែង​ការបោះឆ្នោត​ក្នុង​រដ្ឋ​Nevada និង​រដ្ឋ​South Carolina លោក​ប៊ុត​ទី​ហ្គី​គ បាន​ធ្លាក់​សម្លេងគាំទ្រ​យ៉ាងខ្លាំង ដោយ​លោក​បាន​ធ្លាក់​ទៅ​ចំណាត់ថ្នាក់​លេខ​៣​សម្រាប់​ការបោះឆ្នោត​ក្នុង​រដ្ឋ​Nevada និង​លេខ​៤​ក្នុង​រដ្ឋ​South Carolina​។​

​គួរ​ជម្រាប​ថា លោក​ផេ​តេ ប៊ុត​ទី​ហ្គី​គ ជា​សមាជិក​គណបក្ស​ប្រជាធិបតេយ្យ​របស់​អាមេរិក និង​ជា​អ្នកនយោបាយ​គាំទ្រ​ការស្រឡាញ់​ភេទ​ដូចគ្នា​រូបនេះ ធ្លាប់​ទទួលបាន​ការគាំទ្រ​ភ្លូកទឹកភ្លូកដី​សម្រាប់​ការបោះឆ្នោត​ក្នុង​រដ្ឋ​Iowa​។ ការបោះឆ្នោត​ក្នុង​រដ្ឋ​Iowa នេះដែរ លោក​ប៊ុត​ទី​ហ្គី​គ ទទួលបាន​សម្លេង​គាំទ្រ​យ៉ាង​ប្រកៀក​ប្រកិត​គ្នា​ជាមួយនឹង​លោក​បឺនី សាន់​ឌឺ​(Bernie Sanders)​។ ពាក់ព័ន្ធ​ទៅនឹង​ការបោះបង់​ចោល​ក្នុងការ​ឈរ​ឈ្មោះ​របស់​លោក​ប៊ុត​ទី​ហ្គី​គ​នេះដែរ ធ្វើឡើង​មុនពេល​ដែល​ការបោះឆ្នោត​ក្នុង​រដ្ឋ​ទី​១៤ នឹង​ត្រូវ​ប្រព្រឹត្តទៅ​នៅ​ថ្ងៃទី​០៣ ខែ​មីនា ឆ្នាំ​២០២០៕ 

 ពាក្យគន្លឹះ  លោកButtigiegអាមេរិក

ព័ត៌មានផ្សេងទៀត