បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ ជួយ​កូន​ឃ្លាតឆ្ងាយ​ពី​បញ្ហា​ភ្នែក​មី​ញ៉ូប​

01-03-2020 4:00 pm 233

​ដូចដែល​យើង​ដឹង​ហើយ​ថា ទឹកដោះ​ម្តាយ​មាន​គុណប្រយោជន៍​ច្រើនណាស់​សម្រាប់​សុខភាព​ទារក​ឬ​កុមារ​។ ក្រៅពី​ជួយ​សាង​ប្រព័ន្ធ​ការពារ​រាងកាយ​កូន ឲ្យ​រឹងមាំ​ហើយ​នោះ បើ​ផ្អែកលើ​ការស្រាវជ្រាវ បាន​រកឃើញថា ការ​បំបៅកូន​ដោយ​ទឹកដោះ​ម្តាយ ថែមទាំង​ជួយ​ឲ្យ​កូនៗ​របស់​អ្នក មិន​ក្លាយជា​ក្មេង​ខ្សែ​ភ្នែក​ខ្លី (​ភ្នែក​មី​ញ៉ូប​) ទៀតផង​។ 

​ក្មេង​ភ្នែក​មី​ញ៉ូប​ភាគច្រើន ជា​ក្មេង​ដែល​មិនបាន​បៅ​ទឹកដោះ​ម្តាយ តាំងពី​កើត ហើយ​កុមារ​ដែល​បៅ​ទឹកដោះ​ម្តាយ តាំងពី​កើតមក​នោះ រកឃើញថា មាន​បញ្ហា​ភ្នែក​មី​ញ៉ូប​តិច​ណាស់​។ ក្នុង​ទឹកដោះ​ម្តាយ មាន​សារធាតុដូ​ខូ​សា​ហ៊ិ​ស៊ាណូ​អ៊ិក អាស៊ី​ដ (Docosahexaenoic Acid/DHA) ដែលមាន​ភាព​សំខាន់ ចំពោះ​ការលូតលាស់​របស់​ខួរក្បាល​និង​ភ្នែក​។ ប្រសិនបើ​កូនតូច​បាន​បៅ​ទឹកដោះ​ម្តាយ នឹង​ជួយ​ឲ្យ​ការលូតលាស់​ផ្នែក​ចក្ខុប្រសាទ​ល្អ​ប្រសើរឡើង​។​

​យ៉ាងណាក៏ដោយ សង្កេតឃើញថា ម្តាយ​សម័យថ្មី​ភាគច្រើន​បាន​ប្រើប្រាស់​ទឹកដោះគោ ជា​អាហារ​សម្រាប់​ទារក​ឬ​កុមារ ជំនួស​ឲ្យ​ការ​បំបៅកូន​ដោយ​ទឹកដោះ​ខ្លួនឯង ត្បិត​មាន​ហេតុផល​ជាច្រើន​ដែល​តម្រូវឲ្យ​អ្នក​ម្តាយ​ទាំងនោះ ចាំបាច់​ត្រូវតែ​ធ្វើ​ដូច្នេះ​។ បើទោះជា​បែបនេះ​ក្តី មាន​ការលើកទឹកចិត្ត​ឲ្យ​ម្តាយចិញ្ចឹម​កូនតូច​ដោយ​ទឹកដោះ​ខ្លួនឯង ព្រោះ​ទឹកដោះ​ម្តាយ​នឹង​ទៅ​ចាក់គ្រឹះ​សុខភាព​កូន​របស់​អ្នក​ឲ្យ​រឹងមាំ​៕

 ពាក្យគន្លឹះ  សុខភាពទឹកដោះម្តាយ

ព័ត៌មានផ្សេងទៀត