អាជ្ញាធរ​អប្សរា​ច្រានចោល​ព័ត៌មាន​ថា​មាន​ភ្ញៀវ​ទេសចរ​ជប៉ុន​ស្លាប់​ដោយ​Covid19​នៅ​អង្គរវត្ត​

01-03-2020 9:59 am 453

​លោក ឡុង កុសល អ្នកនាំពាក្យ​អាជ្ញាធរ​ជាតិ​អប្សរា បាន​បដិសេធ​ព័ត៌មាន​ដែល​បង្ហោះ​ថា មាន​ទេសចរ​ជប៉ុន​ស្លាប់​នៅ​ព្រះ​សាទ​អង្គរវត្ត គឺ​ពុំមែន​ជា​ព័ត៌មាន​ពិត​។ រីឯ​រូបភាព​ដែល​បាន​ប្រើប្រាស់​នោះ គឺជា​ព្រឹត្តិការណ៍​បាន​កើតឡើង​នៅ​ថ្ងៃទី​១៤ ខែ​កុម្ភៈ ឆ្នាំ​២០២០ ដែល​ស្ត្រី​ភ្ញៀវទេសចរ​ជនជាតិ​ជប៉ុន​ម្នាក់ អាយុ​៧២​ឆ្នាំ បានកើត​ខ្យល់គរ​នៅ​ចំណុច​ព្រះ​ពាន់ និង​ត្រូវបាន​បញ្ជូន​ទៅ​ព្យាបាល​តាម​រថយន្ត​ពេទ្យ Royal Angkor​ភ្លាមៗ​។​

​យោង​តាម​គេហទំព័រ​ហ្វេ​សប៊ុក​ឈ្មោះ Sdam Husen និង​ទំព័រ​ហ្វេ​សប៊ុក កូនអ្នកក្រ​នៅ​កម្ពុជា បាន​ចុះផ្សាយ​ថា «​ភ្ញៀវទេសចរ​ជនជាតិ​ជប៉ុន​ម្នាក់​បាន​ស្លាប់​ដោយ​Covid19 នៅ​ប្រាសាទអង្គរវត្ត នា​ថ្ងៃ​ទី​២៩ ខែ​កុម្ភៈ ឆ្នាំ​២០២០» ដោយ​ប្រើ​រូបភាព​ចាស់​។​

​សូមបញ្ជាក់​ថា អាជ្ញាធរ​ជាតិ​អប្សរា បាន​ស្នើ​ដល់​ម្ចាស់​គេហទំព័រ​និង​បណ្តាញ​ទំនាក់ទំនង​សង្គម​ទាំងអស់ បញ្ឈប់​រាល់​សកម្មភាព​ចែកចាយ​និង​ផ្សព្វផ្សាយ​នូវ​ព័ត៌មាន​ផ្ទុយ​ពី​ការពិត ដែល​នាំមក​នូវ​ការខាតបង់​ប្រយោជន៍​ដល់​សេដ្ឋកិច្ចជាតិ បាត់បង់​កិត្តិយស​ជាតិ រួម​នឹង​សតិអារម្មណ៍​របស់​ភ្ញៀវទេសចរ និង​ប្រជាជាតិ​ខ្មែរ​៕

ព័ត៌មានផ្សេងទៀត