លោកកឹមសុខាទទួលជួបទូតថ្មីរបស់អូស្ដ្រាលី

28-02-2020 2:55 pm 450

លោកកឹម សុខា អតីតប្រធាននៃអតីតបក្សសង្រ្គោះជាតិ នៅថ្ងៃទី២៨ ខែកុម្ភៈនេះ បានទទួលជួបលោកPablo Kang ឯកអគ្គរាជទូតវិសាមញ្ញនិងពេញសមត្ថភាពថ្មី នៃប្រទេសអូស្រ្តាលី។

លោកមុត ចន្ថា មន្ត្រីនាំពាក្យរបស់លោកកឹម សុខា បានឲ្យដឹង ថា ក្នុងជំនួបនេះ លោកកឹម សុខា បានរំលឹក និងថ្លែងអំណរគុណដល់រដ្ឋាភិបាល និងប្រជាជនអូស្រ្តាលី ដែលបានចូលរួមចំណែក និងធ្វើវិភាគទានដ៏មានតំលៃ ដល់ដំណើរការស្វែងរកសន្តិភាព និងការបន្តគាំទ្រដល់ការស្តារ និងស្ថាបនាប្រទេសកម្ពុជា ជាពិសេសដំណើរការប្រជាធិបតេយ្យ និងសិទ្ធិមនុស្ស-សេរីភាពជាមូលដ្ឋាននៅកម្ពុជា។

ចំណែលោកឯកអគ្គរាជរដ្ឋទូតអូស្ដ្រាលី បានជម្រាបថា ស្ថានទូតអូស្រ្តាលីបានសង្កេត និងបន្តតាមដានការ ដល់ដំណើរការសវនការរបស់លោកកឹម សុខា៕ 

ព័ត៌មានផ្សេងទៀត