ក្រសួង​ពាណិជ្ជកម្ម​នឹង​រៀបចំ​វគ្គ​បណ្ដុះបណ្ដាល​ក្នុងការ​ស្នើសុំ​ឯកសារ​នាំ​ចេញ​នាំ​ចូល​

28-02-2020 9:35 am 248

​ក្រសួង​ពាណិជ្ជកម្ម នឹង​រៀបចំ​វគ្គ​បណ្ដុះបណ្ដាល សម្រាប់​អ្នក​តំណាង​ស្របច្បាប់​ក្នុង​ការស្នើ​សុំ​ឯកសារ​នាំចេញ នាំចូល​ជំនាន់​ទី​១២ នាពេលខាងមុខ ដើម្បី​គ្រប់គ្រង​សមត្ថភាព​អ្នកតំណាង​ស្របច្បាប់​របស់​សហគ្រាស ក្រុមហ៊ុន ឲ្យបាន​ជា​អតិបរមា នឹង​ពង្រឹង បង្កើន​ប្រសិទ្ធិភាព​នៃ​ការអនុវត្ត​ច្បាប់ ប្រកាស សេចក្ដីជូនដំណឹង​ផ្សេងៗ ពាក់ព័ន្ធ​នឹង​ការផ្ដល់​ឯកសារ​នាំចេញ នាំចូល ពិសេស​គាំទ្រ​ដល់​ការនាំចេញ​នាំ​ចូល​ឲ្យ​កាន់តែ​ប្រសើរ​ឡើង ដូច​បាន​កំណត់​ក្នុង​ប្រកាស​លេខ ២៥៨ ព​.​ណ ចបព​. ប្រក ចុះ​ថ្ងៃ​ទី​០១ វិច្ឆិកា ឆ្នាំ​២០១៧ ស្ដីពី​ការទទួលស្គាល់​អ្នកតំណាង​ស្របច្បាប់​ក្នុង​ការស្នើ​សុំ​ការចុះបញ្ជី​ពាណិជ្ជកម្ម ឬ​ឯកសារ​នាំចេញ នាំចូល នៅ​ក្រ​សូង​ពាណិជ្ជកម្ម​នៃ​កម្ពុជា​៕ 

ព័ត៌មានផ្សេងទៀត