ជប៉ុន​គ្រោង​នឹង​បិទ​សាលារៀន​មួយ​ខែ​ដោយសារ​វីរុស​COVID-19

27-02-2020 5:47 pm 228

​នាយករដ្ឋមន្ត្រី​ជប៉ុន​លោក​ស៊ីន​ហ្សូ អាបេ​(Shinzo Abe) បាន​ថ្លែង​នៅ​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០២០ នេះ​ថា លោក​នឹង​ស្នើ​ឲ្យ​បឋមសិក្សា និង​វិទ្យាល័យ​នានា​ក្នុង​ប្រទេស​ឲ្យ​បិទទ្វារ​បណ្ដោះអាសន្ន សម្រាប់​វិស្សមកាល​នា​ខែ​មីនា​ខែ​មុខ​។ លោក​អាបេ​បន្ថែមថា វិស្សមកាល​នេះដែរ នឹង​ចាប់ផ្ដើម​ពី​ថ្ងៃ​ទី​២ រហូត​ដល់​ចុង​ខែ​មីនា ឆ្នាំ​២០២០​។ នេះ​បើ​ដកស្រង់​ការផ្សាយ​ដោយ​បណ្ដាញសារព័ត៌មាន​CNA នា​ល្ងាច​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០២០​នេះ​។​

​ការ​គ្រោង​នឹង​បិទទ្វារ​សាលារៀន​មួយ​ខែ​ពេញ​នេះដែរ ធ្វើឡើង​បន្ទាប់​ពី​ប្រទេស​ជប៉ុន​បាន​រកឃើញ​នូវ​ករណី​ការឆ្លង​វីរុស​កូរ៉ូណា ឬ​COVID-19 ចំនួន​១៨៦​ករណី ខណៈ​អ្នកស្លាប់​ដោយសារ​វីរុស​នេះ​មាន​ចំនួន ៣​ករណី​ផងដែរ​។​

​ចំពោះ​មូលហេតុ​នៃ​ការបិទទ្វារសាលារៀន ដែល​ជា​ថ្នាល​បណ្ដុះបណ្ដាល​ដ៏​សំខាន់​បណ្ដោះអាសន្ននេះ ដោយសាររដ្ឋាភិបាលជប៉ុន​មាន​គោលបំណង ដើម្បី​គ្រប់គ្រង​នូវ​ស្ថានការណ៍​គ្រប់គ្រង​លើ​ករណី​ការឆ្លង​ជំងឺ​រលាក​សួត​ថ្មី បង្ក​ពី​វីរុស​កូរ៉ូ​ណានេះ កុំ​ឲ្យ​បន្ត​រីក​រាលដាល​បន្តទៀត​៕

ព័ត៌មានផ្សេងទៀត