អគ្គីសនីកម្ពុជា៖ តំបន់ខ្លះនឹងរអាក់រអួលចាប់ពីថ្ងៃនេះដល់ថ្ងៃទី០១ខែមីនា

27-02-2020 3:53 pm 129

អគ្គីសនីកម្ពុជា បានចេញសេចក្តីជូនដំណឹង ស្តីពីការរអាក់រអួលការផ្គត់ផ្គង់អគ្គីសនីរយៈពេល៤ថ្ងៃ ចាប់ពីថ្ងៃទី២៧ ខែកុម្ភៈ ដល់ថ្ងៃទី០១ ខែមីនា ឆ្នាំ២០២០ នៅតំបន់មួយចំនួនទៅតាមពេលវេលា និងទីកន្លែង។ នេះបើយោងតាមសេចក្ដីជូនដំណឹង របស់អគ្គិសនីកម្ពុជា នៅថ្ងៃទី២៦ ខែ កុម្ភៈ ឆ្នាំ២០២០។

មូលហេតុនៃការរអាក់រអួល ដោយសារតែអគ្គីសនីកម្ពុជា ត្រូវអនុវត្តការងារជួសជុល ផ្លាស់ប្តូរ តម្លើងបរិក្ខារនានា និងរុះរើគន្លងខ្សែបណ្តាញអគ្គិសនី ដើម្បីបង្កលក្ខណៈងាយស្រួលដល់ការដ្ឋានពង្រីកផ្លូវ៕ 

ព័ត៌មានផ្សេងទៀត