ក្រសួង​សុខាភិបាល​​ច្រានចោល​គណនី​ហ្វេ​សប៊ុក​​ដែលលក់​កាតការពារ​វីរុស​COVID-19​

27-02-2020 3:38 pm 240

​ក្រសួងសុខាភិបាល​កម្ពុ​ជា​នៅ​ថ្ងៃទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០២០​នេះ បាន​ច្រានចោល​ការផ្សព្វផ្សាយ​របស់​គណនី​ហ្វេស​ប៊ុក​មួយចំនួន ដែល​ឆ្លៀតឱកាស​បង្ហោះ​លក់​ផលិតផល​ក្លែងក្លាយ​មួយចំនួន​ថា​អាច​ការពារ​បាន ពី​ជំងឺ​ផ្លូវដង្ហើម​បង្ក​ពី​វីរុស​កូរ៉ូណាឬ​COVID-19​។ ផលិត​នោះ​គឺជា​ប្រភេទ​កាត​ម្យ៉ាង​សម្រាប់​ពាក់​នឹង​ក ដែល​គេ​អះអាងថា​អាច​ការពារ​កុំឲ្យ​ឆ្លង​វីរុស​កូរ៉ូណា​។ ក្រសួង​ចាត់ទុក​ការផ្សព្វផ្សាយ​បែបនេះ អាច​បង្កឲ្យមាន​ការយល់ច្រ​ឡំ​ដល់​សាធារណជន ខណ​:​ដែល​ប្រទេស​កម្ពុជា​មិនទាន់មាន​ន​ណារ​ម្នាក់​បាន​ឆ្លង​នូវ​វីរុស​នេះ​នៅឡើយ​ទេ​។ 

​ទទ្ទឹម​គ្នា​ក្រសួង​ក៏​បាន​ស្នើឲ្យ​អាជ្ញាធ​រមាន​សមត្ថកិច្ច ស្វែងរក​ជន​ដែល​ផ្សព្វផ្សាយ​នូវ​ផលិតផល​ក្លែងក្លាយ​ទាំងនេះ មក​ផ្តន្ទាទោស​តាម​ផ្លូវច្បាប់​។ កន្លងទៅ​លោកស្រី​ឱ វណ្ណឌី​ន អ្នកនាំពាក្យ​ក្រសួងសុខាភិបាល​កម្ពុជា បាន​អំពាវនាវ​ដល់​ជនរួមជាតិ​ខ្មែរ​ទាំងអស់ ត្រូវ​រួម​សាមគ្គី​ក្នុង​ការអនុវត្ត​នូវ​វិធានការ​ការពារ​ការចម្លង​វីរុស​កូរ៉ូណា​ថ្មី​នេះ​ឱ្យបាន​គ្រប់ៗ​គ្នា ហើយ​មិនត្រូវ​ជឿ​លើ​ការឃោសនា​បោកប្រាស់​ផ្សេងៗ​ទៀត​ដូច​ករណី​ខាងលើ​នេះឡើយ​។​

​កន្លងមក​ក្រុមហ៊ុន​ហ្វេ​សប៊ុក​បាន​សហការ​ជា​មួយក្រសួង​ព័ត៌មាន ដោយ​បិទ​ចោល​នូវ​គណនី​ហ្វេ​សប៊ុក​មួយចំនួន​ដែល​បានផ្ស​ព្វ​ផ្សាយ​នូវ​ព័ត៌មាន​មិន​ពិត និង​បង្ហោះ​ការ​ញុះញុង ធ្វើឲ្យមាន​ការភាន់ច្រឡំ​ដល់​សាធា​រណ​ជន ក្នុង​ចេតនា​ចង់​បំភិតបំភ័យ​ដល់​ប្រជាពលរដ្ឋ​ពី​វីរុស​កូរ៉ូណាឬ​Covid-19​នេះ​។​

​សូម​ជម្រាបជូន​ថា តាមរយៈ​ក្រសួង​សុខាភិបាល រហូត​មកដល់ពេលនេះ​ពុំទាន់​មាន​ប្រជាពលរដ្ឋ​កម្ពុជា ណា​ម្នាក់ ផ្ទុក​នូវ​វីរុស​Covid-19 នេះ​នៅឡើយ​ទេ​។ ដោយឡែក​នៅលើ​ពិភពលោក​មាន​អ្នក​ឆ្លង​ជាង​៨​ម៉ឺន​នាក់ និង​អ្នកស្លាប់​ជាង​២,៨០០​នាក់​ហើយ​។ ចំពោះ​អ្នកជំងឺ​បាន​ជាសះស្បើយ​មាន​ចំនួន​ជាង​៣​ម៉ឺន​នាក់​៕


ព័ត៌មានផ្សេងទៀត