អគ្គិភ័យ​ឆាបឆេះ​អគារ​មួយ​នៅ​ប្រទេស​បារាំង​ឆក់យក​ជីវិត​មនុស្ស​៥​នាក់​

27-02-2020 2:30 pm 369
ក្រុមពន្លត់អគ្គិភ័យកំពុងអន្តរាគមន៍

​មនុស្ស​យ៉ាង​តិច​ចំនួន​៥​នាក់ បាន​ស្លាប់​បាត់បង់​ជីវិត​ក្នុង​ហេតុការណ៍​អគ្គិភ័យ​ឆាបឆេះ​អគារ​មួយ​កន្លែង ស្ថិត​នៅក្នុង​ទីក្រុង​Strasbourg ភាគ​ឦសាន​ប្រទេស​បារាំង​។ នេះ​បើ​យោងតាម​ការចេញផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​Reuters នា​រសៀល​ថ្ងៃ​ទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០២០ នេះ​។​

គួរបញ្ជាក់ថា ​ក្រៅ​ពី​ជនរងគ្រោះ​ដែល​បាន​ស្លាប់​ទាំង​៥​នាក់​ខាងលើ​នេះ នៅ​មាន​ជនរងគ្រោះ​ចំនួន ៧​នាក់​ផ្សេងទៀត​បាន​រងរបួស​ធ្ងន់ និង​ត្រូវ​បញ្ជូន​ទៅ​សង្គ្រោះបន្ទាន់​នៅ​មន្ទីរពេទ្យ​ហើយ​។ យ៉ាង​មិញ​ចំពោះ អគ្គិភ័យ​ដែល​ឆាបឆេះ​នេះ គេ​ពុំ​ទាន់​បានបញ្ជាក់​ថា​មកពី​មូលហេតុ​អ្វី​នៅ​ឡើយ​នោះទេ ដោយ​បច្ចុប្បន្ន​ក្រុម​ពន្លត់​អគ្គិភ័យ​ក្នុង​តំបន់​ខាងលើ បានឲ្យដឹងថា ពួកគេ​កំពុង​អន្តរាគមន៍​យ៉ាង​មមាញឹក​បំផុត​ដើម្បី​គ្រប់គ្រង​ស្ថានការណ៍​៕​

 ពាក្យគន្លឹះ  អគ្គិភ័យបារាំង

ព័ត៌មានផ្សេងទៀត