​វិថី​«King Norodom Sihanouk Road»​ស្ថិត​នៅ​ប្រទេស​បង់​ក្លា​ដែស​

27-02-2020 12:08 pm 222

​វិថី​មួយ​ដែល​មានឈ្មោះ​ថា «Park Road» ស្ថិតនៅ​តំបន់​ការទូត Baridhara ក្នុង​ទីក្រុង​ដា​ក្កា ប្រទេស​បង់​ក្លា​ដែស ត្រូវ​បាន​រដ្ឋាភិបាល នៃ​ប្រទេស​នេះ​ប្តូរ​ទៅជា «King Norodom Sihanouk Road» ហើយ​ត្រូវបាន​សម្ពោធ​ជា​ផ្លូវការ កាលពី​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ​។ នេះ​បើ​តាម​ការផ្សាយ​របស់​សារព័ត៌មាន Dhaka Tribune​។​

​គួរបញ្ជាក់​ថា វិថី «King Norodom Sihanouk Road» ដែល​ដាក់​តាម​ព្រះនាម​របស់​ព្រះមហាវីរក្សត្រ សម្តេច​ព្រះបាទ នរោត្តម សីហនុ ព្រះ​បរម​រតន​កោដ្ឋ​នេះ គឺជា​ការ​ឧទ្ទិស​ដល់​ទំនាក់ទំនង​ដ៏​ល្អ រវាង​ប្រទេស​ទាំង​២ (​កម្ពុជា​-​បង់​ក្លា​ដែស​)៕

 

ព័ត៌មានផ្សេងទៀត