លោក​ម៉ម ប៊ុនហេង ស្នើ​អភិបាល​គ្រប់​រាជធានី​-​ខេត្ត​ចូលរួម​ណែនាំ​ពលរដ្ឋ​ពី​វិធី​បង្ការ​ផ្តាសាយ​បក្សី​

27-02-2020 10:15 am 167

​លោក​ម៉ម ប៊ុនហេង រដ្ឋមន្ត្រីក្រសួង​សុខាភិបាល​កម្ពុជា បាន​ស្នើ​ដល់​អភិបាល​នៃ​គណៈ​អភិបាល​គ្រប់​រាជធានី​-​ខេត្ត​ទាំងអស់​សូម​បង្កើន​ការប្រុងប្រយ័ត្ន និង​ណែនាំ អប់រំ​ប្រជាពលរដ្ឋ​ដើម្បី​បង្ការ​ទប់ស្កាត់ ការឆ្លង​ជំងឺ​គ្រុនផ្តាសាយ​បក្សី​(H5N1) មក​មនុស្ស ពិសេស​បណ្តា​ខេត្ត​ដែល​ជាប់​ព្រំដែន​ជាមួយ​ប្រទេស​វៀតណាម​ដូចជា​៖​ខេត្ត​កណ្តាល ស្វាយរៀង ព្រៃវែង ត្បូងឃ្មុំ កំពត រតនគិរី មណ្ឌលគិរី កែប និង​តាកែវ ។​

​ជាមួយគ្នានេះ​ដែរ​លោក​រដ្ឋមន្ត្រីក៏​បាន​ណែនាំ​ពី​វិធី​បង្ការ​មួយចំនួន​ផងដែរ​ដូចជា​៖​មិន​ត្រូវ​ទទួល​ទាន​សត្វ​បក្សីឈឺ រឺ​ងាប់ និង​រាល់​ប​សុ​បក្សី​សម្រាប់​បរិភោគ ត្រូវ​ចំអិន​ឲ្យបាន​ឆ្អិន​ល្អ​។​ត្រូវ​លាងដៃ​ឲ្យបាន​ញឹកញាប់​ជាមួយ​សាប៊ូ និង​ទឹក​មុន​ពេល​បរិភោគ និង​បន្ទាប់​ពី​ប៉ះពាល់​ផ្ទាល់​ជាមួយ​ប​សុ​បក្សី ហើយ​ចំពោះ​បុគ្គល​ណា​ដែល​មាន​គ្រុនក្តៅ​លើសពី​៣៨.៥​អង្សារ​សេ ក្អក ពិបាក​ដកដង្ហើម និង​មាន​ប្រវត្តិ​ធ្លាប់​ប៉ះពាល់​ជាមួយ​ប​សុ​បក្សី​ឈឺ រឺ​ងាប់ ក្នុងអំឡុងពេល​១៤​ថ្ងៃ មុន​ចេញ​រោគសញ្ញា សូម​ទំនាក់ទំនង​ទូរស័ព្ទ​ទាន់​ហេតុការណ៍​លេខ ១១៥ រឺ​ទូរស័ព្ទ​លេខ ០១២ ៤៨៨ ៩៨១ /០១២ ៨៣៦ ៨៦៨​។​

​សូម​ជម្រាប​ជូន​ដែរ​ថា កាលពី​ថ្ងៃ​ទី​១៧ ខែ​កុម្ភៈ ឆ្នាំ​២០២០ នៅ​ខេត្ត​ត្រា​វិញ​ភាគខាងត្បូង ប្រទេស​វៀតណាម​មាន​កា​រ​ផ្ទុះឡើង​នូវ​ជំងឺផ្តាសាយបក្សី ដែល​បង្កឡើង​ដោយ​វីរុស​ប្រភេទ​A/H5N1 ហើយ​សត្វ​មាន់​ប្រមាណ​ជាង​៥៥,០០០​ក្បាល ត្រូវ​បាន​កម្ទេច​ចោល​ផងដែរ​៕

ព័ត៌មានផ្សេងទៀត