កូន​សត្វ​ផ្សោត​ទី​៣​​ក្នុង​ឆ្នាំ​២០២០​​បាន​បង្ហាញខ្លួន​នៅ​អន្លង់​ផ្សោត​កាំ​ពី​​

27-02-2020 9:30 am 116

យោងតាម​ការចុះផ្សាយរ​បស់​អង្គការ WWF-​កម្ពុជា នៅ​ថ្ងៃទី​២៥ ខែ​កម្ភ​: ឆ្នាំ​២០២០ បានឲ្យដឹងថា កូន​សត្វ​ផ្សោត​ទើប​កើត​ថ្មី​មួយ​ក្បាល​ដែលមាន​អាយុកាល​ប្រហែលជា​ពីរ​ថ្ងៃ ត្រូវបាន គេ​ប្រទះឃើញ​ក្នុង​ក្រុម​ហ្វូង​ផ្សោត​ធំ​ដែលមាន​ចំនួន​ប្រមាណ​ជា​បួន​ក្បាល​ត្រង់ចំនុច​អន្លង់​ផ្សោត​កាំ​ពី ក្នុងភូមិ​កាំ​ពី ឃុំ​សំបុក ស្រុក​ចិត្រ​បុរី ខេត្ត​ក្រចេះ ដោយ​ក្រុមការងារ​ស្រាវជ្រាវ​សត្វ​ផ្សោត​។​

សូមបញ្ជាក់ថា កូន​សត្វ​ផ្សោត​ថ្មី​នេះ​ជា​កូន​ផ្សោត​ទី​បី​ហើយ ដែល​ត្រូវបាន​អ្នកវិទ្យាសាស្ត្រ​កត់ត្រា​ថា​ទុក​នៅ​ដើមឆ្នាំ​២០២០​។ 

​កាលពីដើម​ខែកុម្ភៈ​កន្លងទៅ  ក្រុមការងារ​ស្រាវជ្រាវ និង​តាមដាន​សត្វ​ផ្សោត​ទន្លេមេគង្គ នៃ​រដ្ឋបាល​ជលផល ខណ្ឌ​រដ្ឋបាល​ជលផល​ខេត្ត​ក្រចេះ ស្ទឹងត្រែង និង​អង្គការ WWF-​កម្ពុជា បាន​ចុះ​សិក្សា​និង​តាមដាន​ចំនួន​សត្វ​ផ្សោត​ទន្លេមេគង្គ ដើម្បី​ធ្វើ​ការវិភាគ​អត្តសញ្ញាណ​របស់​សត្វ​ផ្សោត ដែល​រស់នៅ​តាម​ដង​ទន្លេមេគង្គ​ចម្ងាយ​១៩០ គ​.​ម ចាប់ពី​ទី​រួម​ខេត្តក្រចេះ រហូតដល់​ព្រំប្រទល់​ឡាវ ក្នុង​ខេត្តស្ទឹងត្រែង​។ ខណៈពេល​នោះ ក្រុមការងារ​ក៏បាន​កត់ត្រា​ទុក​នូវ​កំណើត​កូន​ផ្សោត​ថ្មី​ចំនួន​ពីរ​ក្បាល​រួចហើយ​ផងដែរ​៕

 ពាក្យគន្លឹះ  អង្គការWWFសត្វ​ផ្សោត

ព័ត៌មានផ្សេងទៀត