ករណី​ស្លាប់​ដោយសារតែ​កូរ៉ូ​ណានៅ​ចិន ធ្លាក់ចុះ​មិន​ធ្លាប់មាន​ចាប់ពី​ខែមករា​មក​

27-02-2020 9:17 am 374

​នៅ​ថ្ងៃ​ព្រហស្បតិ៍​ទី​២៧​ខែកុម្ភៈ​នេះ អាជ្ញាធរ​ចិន​ឲ្យដឹងថា ករណី​មនុស្ស​ស្លាប់​ដោយសារតែ​វីរុស​កូរ៉ូណា​នៅក្នុង​ប្រទេស​របស់ខ្លួ​ន បាន​ធ្លាក់ចុះ​មក​នៅ​២៩​នាក់ កាលពី​ថ្ងៃ​ពុធ​ទី​២៦​ខែ​កុម្ភៈ ដែល​ចំនួន​នេះ ទាប​បំផុត​គិត​ចាប់តាំងពី​ខែមករា​មក​។ ចំណែក​ករណី​ឆ្លង​ថ្មី​នៅ​ថ្ងៃទី​២៦​កុម្ភៈ​មាន​ចំនួន​៤៣៣​ករណី កើនឡើង​បន្តិចបន្តួច​បើ​ធៀប​នឹង​ប៉ុន្មាន​ថ្ងៃមុន​។ សរុប​ចំនួន​អ្នកស្លាប់​ដោយសារតែ​វីរុស​កូរ៉ូ​ណានៅ​ចិន គិត​ត្រឹម​ថ្ងៃទី​២៦​ខែកុម្ភៈ​មាន​ចំនួន​២,៧៤៤​នាក់ និង​ឆ្លង​៧៨,៤៩៧​នាក់​។ សរុប​តួលេខ​អ្នកស្លាប់​ដោយសារតែ​វីរុស​កូរ៉ូណា នៅ​ទូទាំង​ពិភពលោក​វិញ មាន​ចំនួន​២,៨០០​នាក់ និង​ឆ្លង​៨២,០២៧​នាក់​។ ទន្ទឹមនឹងនោះ មាន​ករណី​ព្យាបាល​ជាសះស្បើយ​ចំនួន​៣៣,២០៦​នាក់​ផងដែរ​។ នេះ​បើតាម​របាយការណ៍ ចុះផ្សាយ​ដោយ​កាសែត south china morning post នៅ​ព្រឹក​ថ្ងៃទី​២៧​ខែកុម្ភៈ​ឆ្នាំ​២០២០​នេះ​៕

 ពាក្យគន្លឹះ  ចិនវីរុសកូរ៉ូណា

ព័ត៌មានផ្សេងទៀត