មនុស្ស​៥​នាក់​ស្លាប់​ក្នុង​ការបាញ់ប្រហារ​មួយ​នៅ​ទីក្រុង​មី​ល​វ៉ា​គី​សហរដ្ឋអាមេរិក​

27-02-2020 9:00 am 168

​យ៉ាងហោច​ណាស់​មនុស្ស​៥​នាក់ បាន​ស្លាប់​បាត់បង់​ជីវិត​នៅក្នុង​ទីក្រុង​មី​ល​វ៉ា​គី សហរដ្ឋអាមេរិក ដោយសារ​ការបាញ់ប្រហា​រ​មួយ​ក្នុង​បរិវេណ​ក្រុមហ៊ុនស្រា​បៀ​រ​Molson Coors នៃ​រដ្ឋ​Wisconsin​។ នេះ​បើ​យោង​តាម​ការចុះផ្សាយ​ដោយ​បណ្ដាញសារព័ត៌មាន​BBC នៅ​ព្រឹក​ថ្ងៃទី​២៧ ខែ​កុម្ភៈ ឆ្នាំ​២០២០​នេះ​។​

​បើ​តាម​ការបញ្ជាក់​របស់​ប៉ូលិស​ក្នុង​តំបន់ បានឲ្យដឹងថា ជនរងគ្រោះ​ទាំង​៥​នាក់​ដែល​បាន​ស្លាប់​សុទ្ធតែ​ជា​បុគ្គលិក​ក្រុមហ៊ុនស្រា​បៀរ​ទាំងអស់​។​  រីឯមូលហេតុដែលឈានដល់ការបាញ់ប្រហារនេះពុំទាន់បានដឹងច្បាស់នៅឡើយនោះទេ។

​ទាក់ទង​នឹង​ការបាញ់ប្រហារ​នេះដែរ ប្រធានាធិបតី​អាមេរិក​លោក​ដូណាល់ ត្រាំ បាន​ថ្លែង​ចូលរួម​រំលែក​ទុក្ខ​ដល់​សាច់ញាតិ​ជនរងគ្រោះ​ទាំង​៥​នាក់​ដែល​បាន​ស្លាប់​ក្នុង​ការបាញ់ប្រហារ​នេះដែរ​។ លោក​ត្រាំ​បាន​បន្ថែមទៀតថា ខ្នាន់​កាំភ្លើង​នេះ​ពិតជា​អាក្រក់​ជូរ​ជាតិ​ខ្លាំងណាស់​៕​

ព័ត៌មានផ្សេងទៀត