អ្នក​ស្លាប់​ក្នុង​អំពើ​ហិង្សា​នៅ​ឥណ្ឌា​កើន​ដល់​២០​នាក់​និង​រងរបួស​១៨៩​នាក់​

26-02-2020 5:10 pm 139

​បើតាម​សម្ដី​របស់​មន្ត្រី​សុខាភិបាល​នៃ​មន្ទីរពេទ្យ​មួយ ក្នុង​ទីក្រុង​ញូវដេលី បានឲ្យដឹងថា គិត​មក​ទល់​ពេល​នេះ​ចំនួន​អ្នក​ស្លាប់​ក្នុង​ករណី​ហិង្សា នៅ​ទីក្រុង​ញូវដេលី ប្រទេស​ឥណ្ឌា បាន​កើន​ដល់​២០​នាក់​ហើយ ខណៈ​អ្នករងរបួស​កើន​ដល់ ១៨៩​នាក់​។ នេះ​បើ​ដកស្រង់​ការផ្សាយ​ចេញពី​ទីភ្នាក់ងារ​សារព័ត៌មាន​Reuters នៅ​ល្ងាច​ថ្ងៃទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០២០​នេះ​។​

​ដោយឡែក​បើ​តាម​ការបញ្ជាក់​របស់​មន្ត្រី​សុខាភិបាល​ក្នុង​មន្ទីរពេទ្យ​Al-Hind បាន​និយាយថា មន្ទីរពេទ្យ​នេះ​បាន​ព្យាបាល​មនុស្ស​ប្រមាណ​ជា​ជាង ២០០​នាក់​ឯណោះ ចាប់តាំងពី​ថ្ងៃ​ចន្ទ​មក​ម្លេះ ហើយ​មនុស្ស​ភាគច្រើន​បាន​រងរបួស​ធ្ងន់​៕

ព័ត៌មានផ្សេងទៀត