លោកស ខេង​​​គាំទ្រ​​ការដាក់បញ្ចូល​ការប្រមូល​ពន្ធ​ឱ្យ​​នៅក្រោម​ការគ្រប់គ្រង​ច្រកចេញចូល​តែមួយ​​

26-02-2020 4:55 pm 143

​នៅក្នុង​ពិធី​បិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៩ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២០ របស់​រដ្ឋបាល​ខេត្តបាត់ដំបង និង​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​នា​ថ្ងៃទី ២៦ ខែ​កុម្ភៈ ឆ្នាំ​២០២០ នេះ លោក​ស ខេង រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ គាំទ្រ​ចំពោះ​ការចង់បាន​របស់​រដ្ឋ​បាល​ខេត្តបាត់ដំបង ដែល​ចង់ឱ្យ​ការប្រមូល​ពន្ធ ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​ច្រកចេញ​តែមួយ​។​

សំឡេងស ខេង៖

​លោក​ស ខេង មានប្រសាសន៍​បញ្ជាក់​ថែមទៀត​ថា មិន​ត្រឹមតែ​ការប្រមូល​ពន្ធ​នោះទេ លោក​ចង់ឱ្យ​ការធ្វើ​អត្រានុកូលដ្ឋាន​ផងដែរ នៅក្រោម​ការគ្រប់គ្រងរ​បស់​ច្រកចេញចូល​តែមួយ​ដើម្បី​សម្រួល​ដល់​ប្រជាពលរដ្ឋ ជាពិសេស​បញ្ចៀស​រាល់​ភាព​អសកម្ម​ដូចជា​បញ្ហា​លុយ​ក្រោម​តុ​។​​ជាមួយគ្នា​នោះ លោក​ស ខេង ក៏​ណែនាំ​ឱ្យ​បង្កើត​ក្រុម​បេសកកម្ម ដើម្បី​ចុះ​ទៅតាម ភូមិ ឃុំ ស្រុក លើកទឹកចិត្ត និង​ពន្យល់​ដល់​ប្រជាពលរដ្ឋ អំពី​ការអនុវត្ត​កាតព្វកិច្ច ចាំបាច់​មួយចំនួន​ដូចជា ការធ្វើ​លិខិត​អាពាហ៍ពិពាហ៍ ការធ្វើ​សំបុត្រកំណើត ការចុះ​មរណភាព សៀវភៅ​គ្រួសារ សៀវភៅ​ស្នាក់នៅ លិខិតឆ្លងដែន៕


ព័ត៌មានផ្សេងទៀត