និស្សិត​អាមេរិក​២​នាក់​ប្រឈម​ជាប់ពន្ធនាគារ​មួយ​ជីវិត​ក្រោយ​សម្លាប់​ប៉ូលិស​អ៊ីតាលី​ម្នាក់​

26-02-2020 3:34 pm 181

​និស្សិត​ជនជាតិ​អាមេរិក​ចំនួន ២​នាក់ និង​ត្រូវ​តុលាការ​អ៊ីតាលី​បើកសវនាការ​កាត់ទោស លើ​សណុំ​រឿង​ចាក់​សម្លាប់​មន្ត្រីប៉ូលិស​អ៊ីតាលី​ម្នាក់​កាលពី​ឆ្នាំ​២០១៩​។ នេះ​បើ​យោង​ទៅតាម​ការចុះផ្សាយ​ដោយ​ទីភ្នាក់ងារ​សារព័ត៌មាន​AFP នៅ​ថ្ងៃ​ទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០២០​នេះ​។​

​លោក​Finnegan Lee Elder និង​លោក​Gabriel Natale-Hjorth ត្រូវបាន​ចោទប្រកាន់​ពី​បទ​ឃាតកម្ម​លើ​ប៉ូលិស​ម្នាក់​ឈ្មោះ​Mario Cerciello Rega អាយុ​៣៥​ឆ្នាំ កាលពី​ខែ​កក្កដា ឆ្នាំ​២០១៩​។ បើតាម​សម្ដី​សមត្ថកិច្ច​អ៊ីតាលី បញ្ជាក់ថា​សាកសព​ជនរងគ្រោះ ត្រូវបាន​គេ​រកឃើញ​ស្នាម​ចាក់​ចំនួន ១១​កាំបិត​។​

​ជនសង្ស័យ​ឈ្មោះ​Elder បាន​សារភាព​ថា​រូបគេ​ពិតជា​បាន​ប្រើ​កាំបិត​ប្រវែង​១៨​សង់ទីម៉ែត្រ​មួយ ចាក់​ទៅលើ​លោក​Cerciello ពិតមែន​។ ម្យ៉ាង​បើតាម​សម្ដី​របស់​មន្ត្រី​ស៊ើបអង្កេត​លើ​សំណុំរឿង​នេះ អះអាងថា​Elder និង​មិត្តភក្តិ​របស់​គេ​ម្នាក់ទៀត​ឈ្មោះ Natale-Hjorth ជា​មុខសញ្ញា​ចែកចាយ​គ្រឿងញៀន​ដ៏​សកម្ម​បំផុត​។​

​គួរបញ្ជាក់​ថា ជនសង្ស័យ​វ័យក្មេង​ទាំង​២​នាក់​នេះ នឹង​ត្រូវ​ប្រឈម​មុខ​កា​រ​កាត់ទោស​ឲ្យ​ជាប់​ពន្ធនាគា​រអស់​មួយ​ជីវិត តាមរយៈ​ការចោទប្រកាន់​ពី​សំណាក់​តុលាការ​អ៊ីតាលី ពាក់ព័ន្ធ​ករណី​មនុស្សឃាត​ដោយ​ចេតនា​៕​

ព័ត៌មានផ្សេងទៀត