លោក​ស ខេង​​​៖​កងកម្លាំង​សមត្ថកិច្ច​​មិនត្រូវ​ពាក់ព័ន្ធ​ជាមួយ​បទល្មើស​គ្រឿងញៀន​ទេ​​

26-02-2020 3:02 pm 198

លោក ស ខេង​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បាន​លើកឡើងថា កងកម្លាំង និង​មន្ត្រី​សមត្ថកិច្ច មិនត្រូវ​មានការពាក់ព័ន្ធ​នឹង​បទល្មើស​គ្រឿងញៀន​នោះទេ បើសិនជា​រកឃើញ​មាន​ការពាក់ព័ន្ធ​នោះ នឹងត្រូវ​ទទួលរងពិន័យ និង​ចាត់វិធានការ​តាម​ផ្លូវច្បាប់​។ លោក​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បានលើកឡើង​ដូចនេះ នៅក្នុង​ពិធីបិទ​សន្និបាត​បូកសរុប​លទ្ធផល​ការងារ​ប្រចាំឆ្នាំ​២០១៩ និង​លើក​ទិសដៅ​ការងារ​ឆ្នាំ​២០២០ របស់​រដ្ឋ​បាល​ខេត្តបាត់ដំបង និង​ក្រុមការងារ​រាជរដ្ឋាភិបាល​ចុះ​មូលដ្ឋាន​នៅ​ថ្ងៃទី​២៦ ខែ​កុម្ភៈ ឆ្នាំ​២០២០​។​

​លោក​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ បន្តថា គណៈ​មេបញ្ជាការ​ឯកភាព​រដ្ឋ​បាល​ខេត្ត ក្រុង ស្រុក ត្រូវតែ​រៀបចំ និង​ពង្រឹង​យន្តការ​សម្រាប់​ការងារ ការប្រជុំ ការដឹកនាំ សម្របសម្រួល ហើយ​កម្លាំង​មាន​សមត្ថកិច្ច​នានា​ត្រូវ​តាម​ដាន និង​វាយតម្លៃ រាល់សភាព​ការ​សន្តិសុខ នៅក្នុង​មូលដ្ឋាន​របស់ខ្លួន ដើម្បី​រៀបចំ​ផែនការ​សកម្មភាព និង​ចាត់វិធានការ​នានាឲ្យបាន​សមស្រប​ ក្នុង​ការពង្រឹ​ង សន្តិសុខ សណ្តាប់ធ្នាប់ និង​របៀបរៀបរយ​សារ​ធា​រណ​: ព្រមទាំង​សុ​វត្ដិភាព​សង្គម​នៅគ្រប់​មូលដ្ឋាន​។​

​ជាមួយគ្នា​នោះដែរ លោក​ស ខេង បាន​ជំរុញ​ឲ្យ​ប្រជាពលរដ្ឋ​គ្រប់​មជ្ឈដ្ឋាន រួមទាំង​ស្ថាប័នរដ្ឋ ឯកជន ដៃគូ​អភិវឌ្ឍ និង​អង្គការ​សង្គម​ស៊ីវិល ព្រមទាំង​គ្រប់​សមាសភាគ​ពាក់ព័ន្ធ ត្រូវ​បន្ត​ចូលរួមឲ្យកាន់តែ​សកម្ម​ថែមទៀត ក្នុង​ការគាំទ្រ​ដល់​យុទ្ធនាការ​ប្រយុទ្ធប្រឆាំង​គ្រឿងញឿន​ខុសច្បាប់​នៅ​ទូទាំងប្រទេស តាមរយៈ​ការផ្សព្វផ្សាយ​អប់រំ និង​ការ​ផ្តល់ព័ត៌មាន ឈានទៅ​កាត់ផ្តាច់​ការផ្គត់ផ្គង់ និង​កាត់ផ្តាច់​តម្រូវកា​រគ្រឿង​ញៀន ក្នុង​ស្មារតី​រួមគ្នា​ទទួលខុសត្រូវ ក្នុង​ការកសាង​សង្គម​កម្ពុជា​។​

​លោក​រដ្ឋមន្ត្រី​ក្រសួងមហាផ្ទៃ ក៏បាន​បន្ត​ជំរុញឲ្យមាន​ការបោស​សំអាតរា​ល់​ការជួញដូ​រ និង​ការ​ចែកចាយ ការប្រើប្រាស់​នូវ​គ្រឿងញៀន​ខុសច្បាប់​នៅតាម​ទីតាំង​សប្បាយដ្ឋាន​នានា តាម​លំនៅដ្ឋាន ដើម្បី​បង្ការ​ទប់ស្កាត់ និង​បង្ក្រាប​បទល្មើស​គ្រឿងញៀន​នេះឱ្យ​កាន់តែ​មាន​ប្រសិទ្ធភាព ពិសេស​ទប់ស្កាត់​ឱ្យបាន​ជាមុន​កុំឱ្យ​ក្រុម​ឧក្រិដ្ឋជន​មានលទ្ធភាព​ចរាចរ​គ្រឿងញៀន​ចូល ឬ​ឆ្លងកាត់​ប្រទេស​របស់​យើង​៕​

 

ព័ត៌មានផ្សេងទៀត