«​ហាម​កោសខ្យល់​ឲ្យ​ក្មេង​ដាច់ខាត​»!

26-02-2020 3:00 pm 2020

​ជាទូទៅ​សង្កេតឃើញថា ឪពុក​-​ម្តាយ​ឬ​អាណាព្យាបាល​មួយចំនួន និយម​ប្រើប្រាស់​វិធី​ព្យាបាល​ឲ្យ​កូន​ដោយ​ខ្លួនឯង តាមរយៈ​ការ​កោស​ខ្យល់ នៅពេលដែល​កូន​ឈឺ មិន​ស្រួលខ្លួន រឺ​ក្តៅខ្លួន​។ លោក​វេជ្ជបណ្ឌិត​ហ៊ាង រតនា​ឯកទេស​ជំងឺ​ទូទៅ​មនុស្ស​ចាស់ កុមារ​និង​ទារក​នៃ​បន្ទប់​ពិគ្រោះ​និង​ព្យាបាល​ជំងឺ​មេត្តា​ថា ការ​កោសខ្យល់​នេះ​មិនគួរ​ធ្វើ​ទាល់តែសោះ ទាំង​ចំពោះ​កូនក្មេង​និង​មនុស្ស​ធំ ព្រោះ​ផ្តល់​ផលប៉ះពាល់ និង​គ្រោះថ្នាក់​យ៉ាងខ្លាំង​។ លោក​ថា​ការ​កោស​ខ្យល់ ប្រៀបដូចជា​ការធ្វើ​ទារុណកម្ម​មួយ​ទៅលើ​ក្មេង ដែល​មិន​ត្រឹមតែ​មិនបាន​ប្រយោជន៍​នោះទេ ថែមទាំង​នាំ​គ្រោះថ្នាក់​ដល់​ក្មេង​ដូចជា​៖

១. ដោយសារ​ការ​កកិត​ស្បែក និង​សាច់ដុំ​ធ្វើឲ្យ​កំដៅ​ក្មេង​រិតតែ​ក្តៅ​ខ្លាំងឡើង​ថែមទៀត នាំឲ្យ​ក្មេងប្រឈម​នឹង​ការប្រកាច់​

២. ពេល​ក្មេង​ឈឺ ក្តៅខ្លួន ធ្វើឲ្យ​ក្មេង​បាត់បង់​ជាតិ​ទឹក និង​ជាតិ​ស្ករ ហើយ​បើ​កោសខ្យល់​ថែមទៀត នាំឲ្យ​កាន់តែ​បាត់បង់​ជាតិ​ទឹក និង​ជាតិ​ស្ករ នាំឲ្យ​ក្មេង​កាន់តែ​អស់កម្លាំង ឬ​អាច​សន្លប់​

៣. ការ​កោសខ្យល់​ខ្លាំងៗ អាច​នាំឲ្យ​ខូចខាត​សាច់ដុំ បែក​សាច់ដុំ ធ្វើឲ្យ​កំទេច​សាច់ដុំ​ទាំងនោះ ទៅ​កកស្ទះ​នៅ​តម្រងនោម​(​ខ្មែរ​យើង​ហៅ​ក្រលៀន​) នាំឲ្យ​ខូច​តម្រងនោម​

៤. អាច​នាំឲ្យមាន​ជំងឺរលាក​ស្បែក និង​សាច់ដុំ​៕  

 ពាក្យគន្លឹះ  សុខភាពកោសខ្យល់

ព័ត៌មានផ្សេងទៀត