បុរស​អាយុ​វែង​​ជាងគេ​​លើ​លោក​​ទទួលមរណភាព​​ក្នុង​វ័យ​១១២​ឆ្នាំ​

26-02-2020 10:04 am 1209
លោក​Chitetsu Watanabe ជាបុរសអាយុវែងជាងគេ

​បុរស​ជនជាតិ​ជប៉ុន​ដែល​ទើប​ត្រូវបាន​ដាក់ឈ្មោះឲ្យ​ថា ជា​បុរស​មាន​អាយុ​វែង​ជាងគេ​ក្នុង​ពិភពលោក បាន​ស្លាប់​ហើយ​ក្នុង​វ័យ​១១២​ឆ្នាំ​។ លោក​Chitetsu Watanabe ទើប​ត្រូវបាន​Guinness World Records ផ្ដល់ជូន​លិខិតបញ្ជាក់​និង​ប្រារព្ធ​ពិធី​ឲ្យ​កាលពី​ជិត​២​សប្ដាហ៍​មុន​។ លោក​បាន​ទទួលមរណភាព​កាលពី​ថ្ងៃអាទិត្យ​ចុង​សប្ដាហ៍​មុន ប៉ុន្ដែ​ទើបត្រូវ​បានប្រកាស​ពី​ការស្លាប់​នៅ​ថ្ងៃ​អង្ការ​នេះ​។ លោក Watanabe​ជា​កូនប្រុស​ច្បង​ក្នុងចំណោម​បងប្អូន​បួន​នាក់ កើត​នៅ​ថ្ងៃទី​០៥ ខែ​មីនា ឆ្នាំ​១៩០៧​ក្នុង​ទីក្រុង Niigata ប្រទេស​ជប៉ុន​៕

ព័ត៌មានផ្សេងទៀត