លោកហ៊ុនសែន៖១០០ឆ្នាំទៀតបើCPPនៅតែឈ្នះឆ្នោតគឺមិនយកពន្ធដីកសិកម្មដាច់ខាត

26-02-2020 9:29 am 1555

លោកនាយករដ្ឋមន្រ្ដីហ៊ុន សែន បានថ្លែងថា ប្រិសនបើគណបក្សប្រជាជនកម្ពុជា នៅតែឈ្នះការបោះឆ្នោតរហូតនោះ នឹងមិនយកពន្ធពីដីកសិកម្មរបស់ប្រជាពលរដ្ឋដាច់ខាត។

លោកហ៊ុន សែន បានថ្លែងក្នុងពិធីសម្ពោធដាក់ ឲ្យប្រើប្រាស់ផ្លូវជាតិលេខ៥៨ នាថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០ថា បើ១០០ឆ្នាំទៀតគណបក្សប្រជាជនកម្ពុជានៅតែឈ្នះការបោះឆ្នោត ហើយដឹកនាំរដ្ឋាភិបាលទៀតនោះគឺមិនយកពន្ធពីដីកសិកម្មដាច់ខាត។

លោកថា៤១ឆ្នាំកន្លងមកនេះ គឺរដ្ឋាភិបាលដឹកនាំដោយគណបក្សប្រជាជនកម្ពុជា មិនដែលយកពន្ធលើដីកសិកម្មរបស់ប្រជាពលរដ្ឋឡើយ ខណៈបណ្ដាប្រទេសមួយចំនួននៅលើពិភពលោកបានយកពន្ធ៕ 

ព័ត៌មានផ្សេងទៀត