វីរុស​កូរ៉ូណា​​សម្លាប់​មនុស្ស​​ដល់​ជាង​២,៧០០​​នាក់​​និង​ឆ្លង​ជាង​​៨​ម៉ឺន​​នាក់​ទូទាំង​ពិភពលោក​

26-02-2020 9:20 am 212
គ្រូពេទ្យ​កំពុងវាស់កម្ដៅអ្នកដំណើរ

​វីរុស​កូរ៉ូ​ណាឬកូវី​ដ​-១៩​បានសម្លាប់​មនុស្ស​ចំនួន​២,៧៦៣​នាក់​ហើយ និង​ឆ្លង​សរុប​ចំនួន​៨០,៩៦៧​នាក់​ទូទាំង​ពិភពលោក​។ ដោយឡែក​នៅក្នុង​ប្រទេស​ចិន​វិញ​មាន​អ្នកស្លាប់​សរុប​ចំនួន​២,៧១៥​នាក់​និង​ឆ្លង​សរុប​៧៨,០៦៤​នាក់​។ ចំពោះ​អ្នកជំងឺ​ដែល​បាន​ជាសះស្បើយ​មាន​ប្រមាណ​៣​ម៉ឺន​នាក់​។ ប្រទេស​ដែលមាន​ករណី​ឆ្លង​វីរុស​កូរ៉ូណា​ច្រើនជាងគេ​បន្ទាប់ពីចិ​ន គឺ​ប្រទេស​កូរ៉េខាងត្បូង​មាន​ចំនួន​១,១៤៦​ករណី ខណៈ​ជប៉ុន​ឈរ​នៅ​លេខ​បី​គឺ​ឆ្លង​៦៩១​នាក់ ហើយ​ប្រទេស​ដែលមាន​មនុស្ស​ស្លាប់​ច្រើនជាងគេ​បន្ទាប់ពី​ចិន​គឺ​ប្រទេស​អ៊ីរ៉ង់​ចំនួន​១៦​នាក់​ឆ្លង​៩៥​នាក់​។ ពេលនេះ​វីរុស​កូរ៉ូ​ណាបាន​ឆ្លង​រាលដាល​ក្នុងប្រទេ​សនិង​តំបន់​ជាង​៤០​ហើយ​នៅ​ទូទាំង​ពិភពលោក​៕

ព័ត៌មានផ្សេងទៀត