លោកនាយករដ្ឋមន្ត្រីហ៊ុន សែន បានថ្លែងបញ្ជាក់ថា នៅឆ្នាំ២០២០នេះគឺជាខួប១០ឆ្នាំនៃទំនាក់ទំនង ភាពដៃគូរគ្រប់ជ្រុងជ្រោយរវាងកម្ពុជា-ចិន។ ការថ្លែងនេះ បានធ្វើឡើងក្នុងពិធីសម្ពោធដាក់ឲ្យប្រើប្រាស់ផ្លូវជាតិលេខ៥៨ នាព្រឹកថ្ងៃទី២៦ ខែកុម្ភៈ ឆ្នាំ២០២០នេះ។
ជាមួយគ្នានេះ លោកហ៊ុនសែន បានលើកឡើងថា ប្រសិនបើគ្មានជំនួយពីចិនទេ តើមានការសាងសង់ផ្លូវជាតិសំខាន់ៗមួយចំនួន ដូចជាផ្លូវជាតិលេខ៥៨ នាពេលនេះដែរទេ?៕