សាលា​រាជធានី​ភ្នំពេញ​​ត្រៀម​ដេញថ្លៃ​លើ​ការផ្ដល់សេវា​ប្រមូល​​និង​ដឹកជញ្ជូន​សំរាម​​

26-02-2020 8:44 am 110

រដ្ឋបាល​រាជធានី​ភ្នំពេញ នៅ​ថ្ងៃទី​២៥ ខែ​កុម្ភៈ ឆ្នាំ​២០២០ បានចេញ​លិខិត​ជូនដំណឹង​មួយ​ស្តីពី ការត្រៀម​ដេញថ្លៃ​លើ​ការផ្ដល់សេវា​ប្រមូល និង​ដឹកជញ្ជូន​សំរាម សំណល់​រឹង នៅ​រាជធានី​ភ្នំពេញ ដែលមាន​រយៈពេល​៣​ថ្ងៃ ចាប់ពី​ថ្ងៃទី​២៦ ដល់​ថ្ងៃទី​២៨ ខែ​កុម្ភៈ ឆ្នាំ​២០២០​។​

​នៅក្នុង​លិខិត​នោះ បានឲ្យដឹងថា រដ្ឋបាល​រាជធានី​ភ្នំពេញ កំពុង​រៀបចំ​ឯកសារ និង​នីតិវិធី​ដេញថ្លៃ ជ្រើសរើស​ក្រុមហ៊ុន​ផ្ដល់​សេវា​ប្រមូល និង​ដឹកជញ្ជូន​សំរាម សំណល់​វឹង នៅ​រាជធានី​ភ្នំពេញ ប្រកបដោយ​តម្លាភាព និង​ប្រសិទ្ធភាព​តាម​លក្ខណៈ​ស្ដង់ដា​អន្ដរជាតិ ស្រប​តាមច្បាប់ និង​លិខិតបទដ្ឋាន​គតិ​យុ​ត្ដ ជា​ធរមាន​របស់​កម្ពុ​ជា​។​

សូមបញ្ជាក់ថា នៅក្នុង​ដំណើរការ​លទ្ធកម្ម​នេះ នឹង​ត្រូវធ្វើ​ឡើងជា ២​ដំណាក់កាល​ផ្សេងគ្នា ក្នុងនោះ​ក្រុមហ៊ុន​ដែល​ទទួលបាន​ការជ្រើសរើស ក្នុងដំណាក់កាល​ទី​១ និង​មាន​សិទ្ធិ​ចូលរួម​ដេញថ្លៃ​បន្ដ ក្នុងដំណាក់កាល​ទី​២ (​ដំ​ណា ក់​កាល​លទ្ធកម្ម​)​។ រាជធានី​ភ្នំពេញ ត្រូវបាន​ចែកចេញជា​៤​តំបន់ សម្រាប់ឲ្យ​ក្រុមហ៊ុន ធ្វើ​ការជ្រើសរើស​ក្នុង​ការផ្ដល់សេវា​ប្រមូល និង​ដឹកជញ្ជូន​សំរាម សំណង់​រឹង​ទៅតាម​តំបន់​នី​មួយៗ​៕


ព័ត៌មានផ្សេងទៀត