អាជ្ញាធរ​​សុខាភិបាល​​ជឿជាក់​​វីរុស​កូរ៉ូណា​​នឹង​រាលដាល​​បន្ថែម​​នៅ​អាមេរិក​

26-02-2020 8:32 am 157
អាជ្ញាធរសុខាភិបាលអាមេរិកប្រកាសពីការឆ្លងរាលដាលវីរុសកូរ៉ូណា

​អាជ្ញាធរ​សុខាភិបាល​អាមេរិក​បានបញ្ជាក់​កាលពី​ថ្ងៃទី​២៥​កុម្ភៈ​ថា ទីបំផុត​ពួកគេ​ពិតជា​ជឿជាក់​វីរុស​កូរ៉ូ​ណាឬកូវី​ដ​-១៩ នឹង​រីក​រាលដាល​បន្ថែម​នៅ​ទឹកដី​សហរដ្ឋអាមេរិក​។ ការប្រកាស​ដូច្នេះ​ស្របពេល​វីរុស​នេះ​កំពុង​ឆ្លង​រាលដាល​កាន់តែខ្លាំង​នៅក្នុង​ពិភពលោក​។ អាជ្ញាធរ​សុខាភិបាល​អាមេរិក​បាន​ជំរុញ​ឲ្យ​រដ្ឋាភិបាល​ក្នុង​តំបន់ អាជីវកម្ម និង​សាលារៀន ត្រូវ​បង្កើន​ការយកចិត្ដទុកដាក់​ខ្ពស់ និង​មាន​ផែនការ​ទប់ស្កាត់ ព្រមទាំង​លុបចោល​គម្រោង​ប្រមូលផ្ដុំ ឬក៏​ប្ដូរ​ទៅ​ធ្វើការ​តាម​បណ្ដាញ​ទូរគមនាគមន៍​ឬ​អន​ឡាញ​វិញ​។​

​មន្ដ្រី​សុខាភិបាល​ក៏​ព្រួយបារម្ភ​ផងដែរ ការផ្ទុះ​ឡើង​នូ​វីរុស​កូរ៉ូ​ណានេះ​គំរាមកំហែង​ដល់​សន្ដិសុ​ខ​នៃ​បណ្ដាញ​ផ្គត់ផ្គង់​ថ្នាំពេទ្យ​អាមេរិក ព្រោះ​បរិមាណ​គ្រឿងផ្សំ​ដែល​ប្រើប្រាស់​សម្រាប់​ផលិត​ថ្នាំពេទ្យ ផលិតឡើង​នៅ​ក្នុងប្រទេស​ចិន ជា​តំបន់​ដែល​គេ​កំណត់ថា​ផ្ទុះ​វីរុស​កូរ៉ូណា​ដំបូង​គេ​។ គួរ​បញ្ជាក់ថា ពេលនេះ​នៅ​អាមេរិក​មាន​អ្នក​ឆ្លង​វីរុស​កូរ៉ូណា​ចំនួន​៥៧​នាក់​ហើយ​៕

 ពាក្យគន្លឹះ  អាមេរិកវីរុសកូរ៉ូណា

ព័ត៌មានផ្សេងទៀត