លោកម៉ម សូណង់ដូស្នើសុំពង្រីកការផ្សាយវិទ្យុសំបុកឃ្មុំ និងការផ្សាយបន្តពីវិទ្យុVOA

26-02-2020 7:40 am 183

លោកម៉ម សូណង់ដូ ប្រធានវិទ្យុសំបុកឃ្មុំ កាលពីថ្ងៃទី២៥ ខែកុម្ភៈ ឆ្នាំ២០២០ បានចូលជួបពិភាក្សាការងារជាមួយលោកខៀវ កាញារីទ្ធ រដ្ឋមន្រ្តីក្រសួងព័ត៌មាន ដើម្បីស្នើសុំពង្រីកការផ្សាយរបស់វិទ្យុសំបុកឃ្មុំនៅតាមខេត្តមួយចំនួនទៀត ហើយរៀបចំចុះហត្ថលេខាកិច្ចសន្យា ផ្សាយវិទ្យុសំឡេងសហរដ្ឋអាមេរិក(VOA) បានបន្តផ្សាយនៅវិទ្យុសំបុកឃ្មុំឡើងវិញ។

ទីភ្នាក់ងារសារព័ត៌មានកម្ពុជា(AKP) បានឲ្យដឹង ថា ក្នុងជំនួបពិភាក្សាការងារជាមួយលោកខៀវ កាញារីទ្ធ រដ្ឋមន្រ្ដីក្រសួងព័ត៌មាន គឺលោកម៉ម សូណង់ដូ បានគូសបញ្ជាក់ថា ការពង្រីកការផ្សាយរបស់វិទ្យុសំបុកឃ្មុំ នៅតាមបណ្ដាខេត្ដផ្សេងទៀតនេះ គឺដើម្បីផ្ដល់ឱកាសដល់ប្រជាពលរដ្ឋ អាចបើកស្ដាប់បានកាន់តែទូលំទូលាយ។

ជាការឆ្លើយតបលោកខៀវ កាញារីទ្ធ បានឯកភាព និងបានណែនាំឲ្យអគ្គនាយកវិទ្យុសំបុកឃ្មុំ រៀបចំឯកសារស្របតាមផ្លូវច្បាប់ ទាំងការជួលម៉ោងផ្សាយបន្តឲ្យវិទ្យុសំឡេង សហរដ្ឋអាមេរិក(VOA) ដើម្បីផ្ញើមកក្រសួងព័ត៌មានក្នុងការពិនិត្យឲ្យបានត្រឹមត្រូវ។ ជាមួយគ្នានេះ លោករដ្ឋមន្រ្ដី ក៏បានឯកភាពដល់វិទ្យុសំបុកឃ្មុំ ឲ្យមានការបើកស្ថានីយវិទ្យុផ្សាយបន្ត នៅតាមបណ្តាខេត្តមួយចំនួនទៀតផងដែរ៕ 

ព័ត៌មានផ្សេងទៀត