រដ្ឋមន្ត្រី​ម៉ាឡេស៊ី​២​រូប​ប្រកាស​សារ​ចុងក្រោយ បន្ទាប់ពី​នាយករដ្ឋមន្ត្រី​ស្នើ​ចុះ​ចេញពី​តំណែង​

25-02-2020 5:21 pm 235
រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​លោកDatuk Seri Dzulkefly Ahmadឈរនៅទីពីររាប់ពីខាងស្តាំ

​រដ្ឋមន្ត្រី​មួយចំនួន​នៃ​ប្រទេស​ម៉ាឡេស៊ី បាន​សរសេរ​សារ​បង្ហោះ​លើ​បណ្តាញ​សង្គម​រៀងៗ​ខ្លួន ដែល​សុទ្ធតែ​បញ្ជាក់ថា ជា​សារ​លើកចុងក្រោយ ក្នុងនាម​ជា​រដ្ឋមន្ត្រី​ទទួលបន្ទុក​ក្រសួង​ទាំងនោះ​។ ក្នុងចំណោម​រដ្ឋមន្ត្រី​ទាំងនោះ មាន​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​លោក Datuk Seri Dzulkefly Ahmad និង​រដ្ឋមន្ត្រី​ក្រសួងកសិកម្ម​និង​កសិឧស្សាហកម្ម​លោក​Datuk Seri Salahuddin Ayub​។ លោក Datuk Seri Dzulkefly Ahmad បាន​សរសេរ​សារ​បង្ហាញ​ពី​តួលេខ​អ្នកជំងឺ​ដែល​ជាសះស្បើយ ពី​វីរុស​កូរ៉ូ​ណា​មានចំនួន​២០​នាក់ ហើយ​សំណេរ​ចុងក្រោយ​បន្ថែមថា នេះ​ជា​សារ​ចុងក្រោយ​លើ​បណ្តាញ Tweet​របស់លោក ក្នុងនាម​ជា​រដ្ឋមន្ត្រី​ក្រសួងសុខាភិបាល​។​

​ទន្ទឹមគ្នា​នោះ​លោក​Datuk Seri Salahuddin Ayub បាន​បង្ហោះ​សារ​សុំទោស​និង​អរគុណ​ដល់​កសិក​រទាំង​អស់ ក្នុង​រយៈពេល​មួយឆ្នាំ ៨ ខែ​ដែល​លោក​បាន​បម្រើ​ការងា​ជា​រដ្ឋមន្ត្រី​។ លោក​បាន​ផ្តាំផ្ញើ​ពាក្យពេជន៍​មួយចំនួនដោយ​បញ្ជាក់​ថា សង្ឃឹមថា​ជោគវាសនា​អ្នក​ទាំងអស់ នឹង​កាន់តែ​ល្អប្រសើរ​ក្រោម​ការដឹកនាំ​របស់​រដ្ឋ​មន្ត្រី នៃ​ក្រសួងកសិកម្ម​និង​កសិឧស្សាហកម្ម​ថ្មី​។ 

​សារ​របស់​រដ្ឋមន្ត្រី​ទាំង​ពីររូប ធ្វើឡើង​ក្នុង​ថ្ងៃ​តែមួយ ដែល​លោក​មហា​ធៀ មហាម៉ាត់​ប្រកាស​និង​ដាក់​លិខិត​ស្នើសុំ​ចុះ​ចេញពី​តំណែង នាយករដ្ឋមន្ត្រី នៅ​ថ្ងៃទី​២៤​ខែកុម្ភៈ​ឆ្នាំ​២០២០ និង​បានសម្រេច​រំលាយ​គណៈរដ្ឋមន្ត្រី​របស់លោ​ក ក្នុង​គោលបំណង​បង្កើត​នូវ​កិច្ចចរចា​នយោបាយ ឈានដល់​ការបង្កើត​នូវ​រដ្ឋាភិបាល​ថ្មី​មួយ​៕ 

 ពាក្យគន្លឹះ  ម៉ាឡេស៊ីរដ្ឋមន្រ្តី

ព័ត៌មានផ្សេងទៀត