រាជរដ្ឋាភិបាល​សម្រេច​ពន្យារ​ពេល​សំបុត្រ​ចូល​ទស្សនា​តំបន់​អង្គរ​ដើម្បី​ទាក់ទាញ​ភ្ញៀវទេសចរ​បរទេស​

25-02-2020 4:59 pm 146

​ក្រសួង​សេដ្ឋកិច្ច និង​ហិរញ្ញវត្ថុ បាន​ចេញ​លិខិត​មួយ ជម្រាបជូន​មក​អគ្គនាយក​គ្រឹះស្ថាន​អង្គរ ដោយ​បញ្ជាក់​ថា ដើម្បី​ជួយ​លើកស្ទួយ​វិស័យ​ទេសចរណ៍ និង​ទាក់ទាញ​ភ្ញៀវទេសចរ​បរទេស ឲ្យ​បន្ត​ស្នាក់នៅ​ក្នុង​ប្រទេស​កម្ពុជា និង​ស្របពេល​ដែល​វិស័យ​ទេសចរណ៍​ក្នុង​តំបន់ និង​ប្រទេស​កម្ពុជា បាន​ទទួលរង​នូវ​ផលប៉ះពាល់ អំឡុងពេល​នៃ​ការ​ផ្ទុះឡើង​នូវ​វីរុស​កូរ៉ូណា​(Covid 19) ដោយសារតែ​ភ្ញៀវទេសចរ​បរទេស​ចម្រុះ​ជាតិ​សាសន៍​បាន​ផ្អាក ឬ​លុបចោល​ការធ្វើដំណើ​រទេស​ចរណ៍​របស់ខ្លួន ពិសេស​ជនជាតិ​ចិន នោះ រាជរដ្ឋាភិបាល​កម្ពុជា​បានសម្រេច​ពន្យា​ពេល​ចូល​ទស្សនា​តំបន់​អង្គរ សម្រាប់​ភ្ញៀវទេសចរ​បរទេស តាម​ប្រភេទ​សំបុត្រ​ដូចខាងក្រោម​៖

១.​សំបុត្រ​សម្រាប់​រយៈពេល ១​ថ្ងៃ អាច​ចូល​ទស្សនា បាន​រយៈពេល ២​ថ្ងៃ​

២.​សំបុត្រ​សម្រាប់​រយៈពេល ៣​ថ្ងៃ អាច​ចូល​ទស្សនា​បាន​រយៈពេល ៥​ថ្ងៃ​

៣.​សំបុត្រ​សម្រាប់​រយៈ ៧​ថ្ងៃ អាច​ចូល​ទស្សនា​បាន​រយៈពេល ១០​ថ្ងៃ​។

សូមជម្រាបជូនដែរថា ការសម្រេចខាងលើនេះ គឺមានសុពលភាពអនុវត្ត ចំនួន ៤ខែប៉ុណ្ណោះ គិតចាប់ពីថ្ងៃជូនដំណឺង៕

ព័ត៌មានផ្សេងទៀត