លោក​ហ៊ុនសែន​៖​ជួនកាល​ពល​រដ្ឋ​ស្អប់​ចៅហ្វាយស្រុក ស្អប់​ចៅហ្វាយខេត្ត​មក​ខឹង​នាយក​រដ្ឋ​ម​ន្ត្រី​ទៅវិញ​

25-02-2020 3:52 pm 955

​ក្នុង​ពិធី​ចែក​សញ្ញាបត្រ ដល់​និស្សិត​សាលា​ភូមិន្ទ​រដ្ឋបាល​ជិត​៦០០​នាក់ នា​ថ្ងៃទី​២៥ ខែកុម្ភៈ​នេះ លោកនាយក​រដ្ឋ​ម​ន្ដ្រី​ហ៊ុន សែន បាន​ថ្លែងថា ម​ន្ត្រី​រាជការ​ត្រូវរំ​លឹក​ខ្លួនឯង​ថា ខ្លួន​គឺជា​អ្នកបម្រើ​ប្រជា​ជន មិនមែន​ជា​ចៅហ្វាយ​របស់​ប្រជា​ជន​នោះទេ​។ ជាមួយគ្នា​នេះ​លោក​ហ៊ុនសែន បាន​លើកឡើងថា ជួនកាល​ពល​រដ្ឋ​ខឹង​គោ​វាយរ​ទេះ ពោលគឺ​ស្អប់​អភិបាលស្រុក​ស្អប់​អភិបាលខេត្ត បែរជា​មក​ខឹង​នាយក​រដ្ឋ​ម​ន្ត្រី​ទៅវិញ​។

យ៉ាងណាក៏ដោយ លោកនាយក​រដ្ឋ​ម​ន្ដ្រី​ហ៊ុនសែន បាន​បញ្ជាក់​ហើយ​ថា រូបលោក​នឹងមិន​ទុក​ម​ន្ដ្រី​រាជការណា​ដែល​ឆ្មើង​ឆ្មៃ និង​ធ្វើជា​ចៅហ្វាយ​របស់​ប្រជា​ពល​រដ្ឋ​ទៀតឡើយ​។ 

ជា​បន្ត​សូម​ស្ដាប់​សេចក្ដីរាយការណ៍ របស់​លោក​ឃួន សុ​ភ័​ក្រ នៅក្នុង​នាទី​ហេតុការណ៍​សំខាន់​ដូចតទៅ​!​

សំឡេង៖ 

ព័ត៌មានផ្សេងទៀត