ក្រសួង​ព័ត៌មាន​ស្នើ​កុំ​បង្ហាញ​ឯកជន​ភាព​ជនជាតិ​ជប៉ុន​បើ​រកឃើញ​ឆ្លង​វីរុស​កូរ៉ូណា​

25-02-2020 3:46 pm 4268

​ក្នុងករណី​ជនជាតិ​ជប៉ុន​ណា​ម្នាក់ ត្រូវបាន​រកឃើញ​ថា​មាន​ផ្ទុក​វីរុស​កូរ៉ូណា​(Covid 19)​នៅ​កម្ពុជា​ក្រសួង​ព័ត៌មាន សូម​ស្នើ​ដល់​ម្ចាស់​ប្រព័ន្ធ​ផ្សព្វផ្សាយ​ទាំងអស់ សូម​កុំ​ផ្សព្វផ្សាយ​ជា​សាធារណៈ ​បង្ហាញ​ព័ត៌មាន​ទាក់ទង​នឹង​ឯកជន​ភាព ដូច​ជា​ឈ្មោះ រូបថត ថ្ងៃ​ខែ​ឆ្នាំ​កំណើត និង​លេខ​លិខិតឆ្លងដែន​ជាដាច់ខាត បើ​ពុំ​មាន​ការអនុញ្ញាត​ពី​សាមីខ្លួន ។​ការស្នើសុំ​របស់​ក្រសួង​ព័ត៌មាន​ខាងលើ​នេះ គឺ​ធ្វើឡើង​ក្រោយពេល​មាន​ការស្នើសុំ​ពី​ស្ថានទូត​ជប៉ុន​ប្រចាំ​កម្ពុជា ដោយ​សូមឲ្យ​កម្ពុជា​រក្សា​ព័ត៌មាន​ផ្ទាល់ខ្លួន​របស់​ជនជាតិ​ខ្លួន និង​ដោយសារ​តែ​កន្លងមក​មាន​ការបង្ហាញ​ជា​សាធារណៈ ដូច​ជា​ឈ្មោះ ថ្ងៃ​ខែ​ឆ្នាំ​កំណើត និង​លេខ​លិខិតឆ្លងដែន របស់​ជនជាតិ​ចិន​ម្នាក់ ដែល​កម្ពុជា​រកឃើញថា មាន​ផ្ទុក​វីរុស​កូរ៉ូណា នៅ​ក្រុងព្រះសីហនុ​៕

ព័ត៌មានផ្សេងទៀត