នាយករដ្ឋមន្ត្រី​ប្រទេស​ទីម័​រខាង​កើត ដាក់​លិខិត​លាលែង​ពី​តំណែង​

25-02-2020 3:43 pm 182
​លោក​Taur Matan Ruak

​លោក​Taur Matan Ruak នាយករដ្ឋមន្ត្រី​នៃ​ប្រទេស​ទីម័​រខាង​កើត បាន​ផ្ញើលិខិត​លាលែង​ពី​តំណែង ទៅកាន់​ប្រធានាធិបតី នៅពេលដែល​ប្រទេស​អាស៊ី​ដ៏​តូច​មួយ​នេះ ប្រឈម​នឹង​អស្ថិរភាព​នយោបាយ​ថ្មី បន្ទាប់ពី​ការដួលរលំ​នៃ​ក្រុមចម្រុះ​គាំទ្រ​លោក​នៅក្នុង​សភា​។ នេះ​បើតាម​លោក Taur Matan Ruak ប្រាប់​អ្នកសារព័ត៌មាន បន្ទាប់ពី​បាន​ជួប​ជាមួយ​ប្រធានាធិបតី Francisco Guterres នៅ​ថ្ងៃ​អង្គារ ទី​២៥​ខែកុម្ភៈ​ឆ្នាំ​២០២០​។ នាយករដ្ឋមន្ត្រី Taur Matan Ruak  ដែល​ត្រូវបាន​គេ​និយម​ហៅ​ឈ្មោះ​ផ្សេង​មួយទៀត ក្រៅពី​ឈ្មោះ​កំណើត​ថា Jose Maria de Vasconcelos បាន​បរាជ័យ​ម្តង​ហើយ​ម្តងទៀត ក្នុង​ការអនុម័ត​ថវិកា​សម្រាប់​ឆ្នាំ ២០២០ បន្ទាប់ពី​គណបក្ស​ដ៏​ធំ​បំផុត​នៅក្នុង​សម្ព័ន្ធភាព​របស់លោក គឺ​គណបក្ស​CNRT​បាន​ដក​ការគាំទ្រ​។ 

​លោក Ruak បាន​និយាយថា នឹង​បន្ត​បំពេញការងារ​ក្នុងនាម​ជា​នាយករដ្ឋមន្ត្រី រហូតដល់​ការលាលែង​ពី​តំណែង​របស់លោក​ត្រូវបាន​ទទួលយក ដើម្បី​ធានា​នូវ​សកម្មភាព​របស់​រដ្ឋាភិបាល​។ លោក Taur Matan Ruak បានទទួល​ការគាំទ្រ​ពី​គណបក្ស​៣ ដែល​ចងសម្ព័ន្ធភាព​ជាមួយគ្នា ដើម្បី​បង្កើត​រដ្ឋាភិបាលចម្រុះ​នៅ​ឆ្នាំ​២០១៨​។ ប៉ុន្តែ​ភាពចម្រូងចម្រាស់​ផ្សេងៗ និង​ការមិនចុះសម្រុង​គ្នា តែងតែ​កើតឡើង នៅក្នុង​ចង្កោម​អ្នកនយោបាយ​ទាំងនោះ​៕

 ពាក្យគន្លឹះ  ទីម័រ​លោកTaurMatanRuak

ព័ត៌មានផ្សេងទៀត