អ្នក​ផ្ទុក​វីរុស​កូរ៉ូណា​ទាំង​១៦​នាក់​នៅ​វៀតណាម បាន​ជាសះស្បើយ​ហើយ​

25-02-2020 2:53 pm 266

​ក្រសួងសុខាភិបាល​វៀត​ណា​ម បញ្ជាក់​នៅ​ថ្ងៃ​អង្គារ​នេះ​ថា អ្នក​ផ្ទុក​វីរុស​កូរ៉ូណា​ទាំង​១៦​នាក់​នៅក្នុង​ប្រទេស​វៀត​ណា​ម បាន​ព្យាបាល​ជាសះស្បើយ​ទាំង​អស់ហើយ​។ ក្រសួង​នេះ​បញ្ជាក់ទៀតថា​ពុំមាន​ករណី​ថ្មី​ណាមួយ ត្រូវបាន​រកឃើញ​នោះទេ​ចាប់តាំងពី​ថ្ងៃទី ១៣ ខែកុម្ភៈ​មក​។ ក្រសួង​និយាយ​នៅក្នុង​សេចក្តីថ្លែងការណ៍​មួយ​ថា អ្នកជំងឺ​ដែល​រកឃើញ​ផ្ទុក​វីរុស​កូរ៉ូណា​ចុងក្រោយ គឺ​បុរស​អាយុ ៥០ ឆ្នាំ​ម្នាក់ ដោយ​លោក​បាន​ឆ្លង​មេរោគ​នេះ​ពី​កូនស្រី​របស់លោក ដែល​បាន​ត្រឡប់មក​ពី​ទីក្រុង វូ​ហាន​ប្រទេស​ចិន ជា​កន្លែង​ផ្ទុះ​វីរុស​កូរ៉ូណា​ដំបូង​គេ​។ តែ​នៅពេលនេះ​លោក បាន​ជាសះស្បើយ​ហើយ​ស្ថិតក្នុង​ស្ថានភាព​សុខភាព​ល្អ​។​

​គួរ​ជម្រាបជូន​ថា វៀតណាម​បាន​រកឃើញ​ករណី​វីរុស​កូរ៉ូណា​ដំបូង លើ​បុរស​ជន​ជាតិចិន​២​នាក់ កាលពី​ថ្ងៃទី​២៣​ខែមករា​ឆ្នាំ​២០២០​។ ក្រោយមក​វៀតណាម​បាន​រកឃើញ​អ្នក​ឆ្លង​បន្តបន្ទាប់​រហូតដល់​១៦​នាក់​។ ប៉ុន្តែ​ពេលនេះ អ្នកជំងឺ​ទាំងអស់នោះ​បាន​ជះ​សះស្បើយ​វិញ​ហើយ​៕

 ពាក្យគន្លឹះ  វៀតណាមវីរុសកូរ៉ូណា

ព័ត៌មានផ្សេងទៀត