ពីថ្ងៃ២៧កុម្ភៈដល់២មីនា នឹងមានភ្លៀងធ្លាក់នៅខេត្តជាប់សមុទ្រ

25-02-2020 10:03 am 612

ក្រសួងធនធានទឹក និងឧតុនិយម បានចេញសេចក្តីជូនដំណឹងថ្មីមួយ ស្តីពីស្ថានភាពធាតុអាកាសនៅ កម្ពុជា ចាប់ពីថ្ងៃទី២៥ ខែកុម្ភៈ ដល់ថ្ងៃទី២ ខែមីនា ឆ្នាំ២០២០។ ក្រសួងបានបញ្ជាក់ថា តាមរយៈការ តាមដានអាកាសធាតុជាប់ជាបន្តសង្កេតឃើញ ថាជ្រលងសម្ពាធខ្ពស់ខ្សោយ គ្របដណ្តប់លើកម្ពុជា។ ស្ថានភាពបែបនេះធ្វើអោយ៖

១-តំបន់ជួរភ្នំដងរែក និងខ្ពង់រាប¬ឦសាន សីតុណ្ហភាពអប្បបរមាមានពី២១-២៣អង្សារ សីតុណ្ហភាព អតិបរមាមានពី៣២-៣៤អង្សារ។

២-តំបន់វាលទំនាបកណ្តាល៖ សីតុណ្ហភាពអប្បបរមាមានពី២៣-២៥អង្សារ សីតុណ្ហភាពអតិបរមា មានពី ៣២-៣៤ អង្សារ។

៣-តំបន់មាត់សមុទ្រ៖ សីតុណ្ហភាពអប្បបរមាមានពី២៤-២៦អង្សារ សីតុណ្ហភាពអតិបរមាមានពី ៣១-៣៣អង្សារ។

ក្រសួងបានបញ្ជាក់បន្ថែមថា ចាប់ពីថ្ងៃទី២៧ ខែកុម្ភៈ ដល់ថ្ងៃទី២ ខែមីនា ផ្នែកមួយចំនួននៃខេត្តជាប់មាត់សមុទ្រ នឹងអាចមានភ្លៀងពីតិចទៅមធ្យម៕ 

 

ព័ត៌មានផ្សេងទៀត