លោក​​ហ៊ុន​ សែន​ សរសើរ​​​លោក​ដួង ឆាយ ថាបាន​​កែខ្លួន​ក្លាយ​ជា​​មនុស្ស​ល្អ​​​​

25-02-2020 9:37 am 637

​លោកនាយក​រដ្ឋមន្ត្រី​ហ៊ុន សែន បាន​លើកសរសើរ លោក​ដួង ឆាយ បច្ចុប្បន្ន​ជា​ថៅកែ​ក្លឹប​កម្សាន្ត Sound Club ដែល​ត្រូវជា​កូនប្រុស​លោក​ដួង ងៀប ថា​បាន​កែ​ខ្លួន ក្លាយជា​មនុស្ស​ល្អ និង​ជា​សប្បុរសជន នៅក្នុងសង្គម ខណៈ​ដែល​កន្លងមក បាន​ប្រើ​អំណាច​ឪពុក វាយ​ធ្វើបាប​អ្នកដទៃ​។ ការលើក​សរសើរ​នេះ លោកនាយក​រដ្ឋមន្ត្រី បាន​ផ្សារភ្ជាប់​ជាមួយនឹង​បញ្ហា​ដែល​ខ្មែរ​ស្អប់​បំផុត នោះ​គឺ​ប្តី​ស័ក្តិ​៣ ប្រពន្ធ​ស័ក្តិ​៤ និង​កូន​ស័ក្តិ​៥​។ មានន័យ​ថា ប្រពន្ធ និង​កូន ប្រើប្រាស់​សិទ្ធិ​អំណាច​របស់​ប្តី ប្រព្រឹត្ត​រឿង​មិនល្អ ធ្វើបាប​អ្នកដទៃ​ជាដើម​។​

​ប្រមុខ​រដ្ឋាភិបាល មានប្រសាសន៍​យ៉ាង​ដូច្នេះ នៅក្នុង​ឱកាស​ចែក​សញ្ញាបត្រ ដល់​និស្សិត​សាលា​ភូមិន្ទ​រដ្ឋបាល នា​ថ្ងៃ​ទី​២៥ ខែ​កុម្ភៈ​នេះ​៕

 ពាក្យគន្លឹះ  លោកហ៊ុនសែនលោកដួងឆាយ

ព័ត៌មានផ្សេងទៀត