កូរ៉េខាងត្បូង​​មាន​ករណី​​ឆ្លង​វីរុស​​កូរ៉ូណា​​៧០​នាក់​​ថែម​​សរុប​កើន​ដល់​​ជាង​៨០០​នាក់​

24-02-2020 4:29 pm 318
បុគ្គលិកសុខាភិបាល​កំពុងប្រើឧស្ម័នសម្លាប់មេរោគក្នុងរថភ្លើង

​កូរ៉េខាងត្បូង​បានបញ្ជាក់​ជាថ្មី​ថា ចំនួន​មនុស្ស​ឆ្លង​វីរុស​កូរ៉ូ​ណាឬកូវី​ដ​-១៩​បាន​កើនឡើង​៧០​នាក់​ទៀតហើយ ធ្វើឲ្យ​ចំនួនមនុស្ស​ឆ្លង​សរុប​នៅ​កូរ៉េខាងត្បូង​មាន​ចំនួន​៨៣៣​នាក់​។ ដោយឡែក​ចំនួន​អ្នកស្លាប់​វិញ​មាន​ចំនួន​៧​នាក់​។ វីរុស​កូរ៉ូ​ណាបាន​ឆ្លង​រាលដាល​យ៉ាង​ឆាប់រហ័ស​នៅ​កូរ៉េខាងត្បូង​ក្នុង​រយៈពេល​ប៉ុន្មាន​ថ្ងៃ​ចុងក្រោយ រហូត​មាន​ការប្រកាស​អាសន្នកាល​ពី​ថ្ងៃទី​២៣​កុម្ភៈ​ពី​ហា​នី​ភ័យ​នៃ​វីរុស​នេះ​។ ទោះបីជា​អាជ្ញាធរ​សុខាភិបាល​ជឿជាក់ថា​អាច​ទប់ស្កាត់​វីរុស​នេះ​បាន ប៉ុន្ដែ​អ្នកជំនាញ​និយាយថា​វា​នឹង​អាច​ឆ្លង​រាលដាល​ទៅ​ទូទាំងប្រទេស​៕

ព័ត៌មានផ្សេងទៀត