លោក​ហ៊ុនសែន​៖​កម្មករ​-​ន​យោ​ជិត​ដែល​ត្រូវ​ព្យួរការងារ នឹង​ទទួលបាន​ប្រាក់ខែ​៦០​ភាគ​រយ​

24-02-2020 3:51 pm 736

លោកនាយក​រដ្ឋ​ម​ន្ដ្រី​ហ៊ុន សែន នៅ​ថ្ងៃទី​២៤ ខែកុម្ភៈ​នេះ បាន​ប្រាប់​ទៅដល់​រោងចក្រ​-​សហគ្រាស ដែល​ផ្អាក​សកម្មភាព​ផលិត​រយៈពេល​ខ្លី ដោយសារ​ខ្វះ​វត្ថុធាតុដើម​នោះ​ត្រូវ​ចេញ​ប្រាក់ខែ​ចំ​នួន​៤០​ភាគ​រយ នៃ​ប្រាក់ខែ​អប្បបរមា​របស់​កម្មក​រ​-​និយោជិត​សម្រាប់​ឆ្នាំ​២០២០ ខណៈ​រាជ​រដ្ឋាភិបាល នឹង​ចូលរួម​ចំណែក​២០​ភាគ​រយ​បន្ថែម ដែល​សរុប​ស្មើនឹង​៦០​ភាគ​រយ​នៃ​ប្រាក់ខែ​អប្បបរមា​។

ដូច្នេះ​នាពេលខាងមុខ ប្រសិនបើ​កម្មករ​-​ន​យោ​ជិត​ដែល​ត្រូវ​ព្យួរការងារ នឹង​ទទួលបាន​ប្រាក់ខែ​៦០​ភាគ​រយ នៃ​ប្រាក់ខែ​គោល​របស់ខ្លួន​។ វិធានការ​នេះ ទទួលបាន​ការ​សាទ​រ​ជាខ្លាំង​ពី​សំណាក់​មេដឹកនាំ​សហជី​ព និង​សមា ជិក​ឧត្ដម​ក្រុម​ប្រឹក្សា​ពិ​គ្រោះ និង​ផ្ដល់យោបល់ ដោយ​យល់ថា ការ​ដែល​រាជ​រដ្ឋាភិបាល​ដាក់ចេញ​នូ​វ​វិធានការ​បែប​នេះ គឺជា​ការរួម​ចំណែក​ជួយ​សម្រាល​បន្ទុក ចំណាយ​ផ្សេងៗ​របស់​កម្មករ​-​ន​យោ​ជិត​បាន​មួយកម្រិត​។​

​ជា​បន្ត​សូម​ស្ដាប់​សេចក្ដីរាយការណ៍​របស់​លោក​ឃួន សុ​ភ័​ក្រ នៅក្នុង​នាទី​ហេតុការណ៍​សំខាន់​ដូចតទៅ​!    

សំឡេង៖

 ពាក្យគន្លឹះ  ហេតុការណ៍សំខាន់

ព័ត៌មានផ្សេងទៀត