កូរ៉េខាងជើង​​យក​ជនបរទេស​​៣៨០​នាក់​​ដាក់​​ដាច់​ពី​គេ​​ការពារ​​ការឆ្លង​​វីរុស​កូរ៉ូណា​

24-02-2020 3:31 pm 215
ពលរដ្ឋកូរ៉េខាងជើង​កំពុងពាក់ម៉ាស់ការពារវីរុសកូរ៉ូណា

​កូរ៉េខាងជើង​បានដាក់​ជនបរទេស​ចំនួន​៣៨០​នាក់​ឲ្យនៅ​ដាច់ពីគេ ដើម្បី​ជា​វិធានការ​ទប់ស្កាត់​ការឆ្លង​រាលដាល​វីរុស​កូរ៉ូ​ណាឬកូវី​ដ​-១៩ ស្របពេល​ប្រទេសមួយ​នេះ​នៅ​ពុំទាន់​មាន​សេចក្ដីរាយការណ៍​ពី​ករណី​ឆ្លង​វីរុស​កូរ៉ូណា​នៅឡើយ​។ ជនបរទេស​ទាំងនោះ​ភាគច្រើន​ជា​មន្ដ្រី​ទូត​នៅក្នុង​ទីក្រុង​ព្យុងយ៉ាង នេះ​បើតាម​ការចុះផ្សាយ​របស់​ទីភ្នាក់ងារ​សារព័ត៌មា​ន​យ៉ុន​ហា​ប​កូរ៉េខាងត្បូង ដោយ​ដកស្រង់​ប្រភពពី​ប្រព័ន្ធ​ផ្សព្វផ្សាយ​កូរ៉េខាងជើង​។ 

​គួរ​បញ្ជាក់ថា កូរ៉េខាងជើង​ធ្លាប់បាន​យក​ជនបរទេស​ប្រមាណ​ជា​២០០​នាក់ ទៅ​ដាក់ឲ្យ​នៅ​ដាច់ដោយឡែក​ក្នុងរយៈពេល​៣០​ថ្ងៃ​រួចមកហើយ  ប៉ុន្ដែ​ផុត​រយៈពេល​នេះ​កូរ៉េខាងជើង​បាន​ពន្យារ​ពេល​បន្ថែម​។ ដោយឡែក​វិធានការ​ទៅលើ​មនុស្ស​ទាំង​៣៨០​នាក់​ថ្មី​នេះ គេ​ពុំ​ដឹង​ឡើយ​ថា​នឹងត្រូវ​កូរ៉េខាងជើង​ដាក់​នៅ​ដាច់ដោយឡែក​យូរ​ប៉ុនណា​៕

ព័ត៌មានផ្សេងទៀត