ត្រសក់ជួយរក្សាភាពត្រជាក់ក្នុងរាងកាយនិងធ្វើឲ្យស្បែកក្មេងជាងវ័យ រីឯក្រូចឆ្មារជួយគ្រប់គ្រងភាពមិនដំណើរការនៃ endocrine ដូច្នេះវាទៅលុបបំបាត់មូលហេតុមួយ ក្នុងចំណោមហេតុផលទូទៅ ដែលនាំឲ្យមានមុននិងចំណុចខ្មៅៗលើស្បែក ខណៈជីអង្កាមជួយបោសសម្អាតការបង្ករោគពីខាងក្នុង។ អ្នកគួររៀបចំបរិមាណគ្រឿងផ្សំទាំង៣ប្រភេទនេះ ទៅតាមចំនួនផ្សេងៗគ្នា។ សម្រាប់ត្រសក់យកត្រសក់មួយផ្លែចិតជាចំណិតស្តើងៗ និងក្រូចត្រូវការមួយផ្លែហើយចិតជាចំណិតស្តើងៗដូចគ្នា រួចដាក់នៅក្នុងកែវមួយ និងបន្ថែមស្លឹកជីអង្កាមមួយក្តាប់ដៃ។ បន្ទាប់មកយកទឹកស្អាត២លីត្រ ចាក់នៅក្នុងកែវដែលផ្ទុកគ្រឿងផ្សំទាំង៣មុខនេះ ហើយយកវាទុកក្នុងទូទឹកកកឲ្យត្រជាក់ រួចក្រេបវាបន្តិចម្តងៗ។ អ្នកអាចបន្តទទួលទានទឹកបណ្តេញជាតិពុលក្នុងខ្លួននេះជារៀងរាល់ថ្ងៃ ដើម្បីសុខភាពល្អយូរអង្វែងនិងស្បែកស្រស់ថ្លា៕