ជំងឺ មហារីក​ក្រ​ពេញទី​រ៉ូ​អ៊ីត​

24-02-2020 2:29 pm 906

​ក្រពេញ​ទី​រ៉ូ​អ៊ីត​មានតួនាទី​សំខាន់ នៅក្នុង​ការបញ្ចេញ​អ័រម៉ូន ដើម្បី​ទ្រទ្រង់​រាងកាយ ហើយ​ស្ទើរតែ​គ្រប់ សរីរាង្គ​ក្នុង​រាងកាយ បាន​ប្រើ​អ័រម៉ូន​ដែល​បញ្ចេញ​ពី​ក្រ​ពេញទី​រ៉ូ​អ៊ីត ជាពិសេស​បេះដូង​ដើរ​យឺត​ឬ​លឿន គឺ​ពឹងផ្អែក​លើ​អ័រម៉ូន​បញ្ចេញ​ដោយ​ក្រពេញ​ទី​រ៉ូ​អ៊ីត​នេះឯង​។ ចំណែក​មហា​រីក​ក្រ​ពេញទី​រ៉ូ​អ៊ីត មានន័យថា​ក្រ​ពេញទី​រ៉ូ​អ៊ីត​នោះ មាន​ដុះ​កោសិកា​មិនធម្មតា ដែល​មិន​ស្ថិតនៅក្រោម​ការគ្រប់គ្រង​របស់​រាងកាយ ការលូតលាស់​ដោយ​ឯងៗ ហើយ​វិវត្ត​ទៅជា​ជំងឺមហារីក ដែល​ហៅថា​ដុំ​មហារីក​ក្រពេញ​ទី​រ៉ូ​អ៊ីត​។ អ្នក​ដែលមាន​ហានិភ័យ នៃ​ការកើត​ជំងឺមហារីក​ក្រ​ពេញទី​រ៉ូ​អ៊ីត គឺ​អ្នក​ដែល​ធ្លាប់​ទទួល​ការព្យាបាល​ដោយ​កាំរស្មី ឬ​អ្នកទទួល​វិទ្យុ​សកម្ម អ្នក​កង្វះ​សារធាតុ​អ៊ីយ៉ូត និង​អ្នក​ដែលមាន​ខ្សែស្រឡាយ​ឬ​សាច់ញាតិ​មាន​ជំងឺមហារីក​ក្រពេញ​ទី​រ៉ូ​អ៊ីត​។ មហារីក​ក្រ​ពេញទី​រ៉ូ​អ៊ីត ភាគច្រើន​កើត​លើ​ស្ត្រី​មាន​អាយុ​ចន្លោះ​ពី​២០​ទៅ​៤០​ឆ្នាំ​។ ជំងឺ​នេះ​មាន​ការវិវត្ត​យឺត បើ​ទទួល​ការព្យាបាល​បាន​ត្រឹមត្រូវ អត្រា​ជាមាន និង​រស់នៅ​បានយូរ លើកលែងតែ ឈានដល់​ដំណាក់កាល​ទី​៣​និង​ទី​៤ ឬ​រីក​រាលដាល​ដល់​កន្លែង​ផ្សេងទៀត​ដូចជា​ឆ្អឹង និង​សួត​ជាដើម ដែល​ក្នុងករណីនេះ​អត្រា​ជាមាន​ទាប​។​

​ដើម្បី​ជ្រាប​កាន់តែច្បាស់​ពី​ប្រធានបទ​ផ្នែក​សុខភាព​មួយ​នេះ សូម​ស្តាប់​កិច្ចសម្ភាសន៍​រវាង​អ៊ុន សុខ​ឡា​និង​លោក​វេជ្ជបណ្ឌិត​ធូ សា​រ៉ា​ម៉េត ផ្នែក​វេជ្ជសាស្ត្រ​នុយក្លេអ៊ែរ នៃ​គ្លីនិក​មហារីក​ច​ក្រា តាមរយៈកិច្ចសម្ភាសន៍ខាងលើ​!

ព័ត៌មានផ្សេងទៀត