​លោក​ហ៊ុនសែន​បង្ហើប​អំពី​ការកែសម្រួ​លសមា​សភាព​គណៈ​រដ្ឋ​ម​ន្ដ្រី​

24-02-2020 1:33 pm 467

​លោកនាយក​រដ្ឋ​ម​ន្ដ្រី​ហ៊ុន សែន បាន​បង្ហើប​ឲ្យ​ដឹងថា នាពេលខាងមុខ​នេះ នឹង​មាន​ការកែសម្រួល​សមាសភាព​គណៈ​រដ្ឋ​ម​ន្ត្រី ក្រោយ​លោក​កត់សម្គាល់​ឃើញថា ក្រសួង​មួយ​ចំនួន​បានធ្វើការ​ល្អ​ច្រើន​ហើយ តែ​នៅមាន​ក្រសួង​មួយ​ចំនួន​នៅមាន​ភាព​ខ្វះ​ច​ន្លោះ ក្នុង​ការអនុវត្ត​ការងារ​របស់ខ្លួន​។ 

​លោក​ហ៊ុន សែន បាន​ថ្លែង​ក្នុង​ពិធី​ជួប​ប្រជុំ​ជាមួយ​សមាជិក​ឧត្ដម​ក្រុម​ប្រឹក្សា​ពិ​គ្រោះ និង​ផ្ដល់យោបល់ នា​ថ្ងៃទី​២៤ ខែកុម្ភៈ​នេះថា មិនយូរ​នោះទេ ពេល​ដែល​ច្បាប់​ស្តីពី​ការបង្កើត​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ​បច្ចេក ទេស និង​និវា​នុវត្ត​ន៍​ចេញ​មក​នោះ នឹង​មាន​ការកែសម្រួល​សមាសភាព​គណៈ​រដ្ឋ​ម​ន្ដ្រី ដែល​នាពេល​នោះ​នឹង​មាន​ការបោះ​ឆ្នោត​ជ្រើសរើស​រដ្ឋ​ម​ន្ត្រី ហើយ​រដ្ឋ​ម​ន្ត្រី​នោះ​ក៏​នៅតែ​ជា​លោក​ទេស​រដ្ឋ​ម​ន្ត្រី​ចម ប្រសិទ្ធ​ដដែល​សម្រាប់​ក្រសួង​ឧស្សាហកម្ម វិទ្យាសាស្ត្រ​បច្ចេកទេស និង​និវា​នុវត្ត​ន៍ ក៏ប៉ុន្តែ​អាច​នឹងមាន​ក្រសួង​មួយ​ចំនួន​មាន​ការកែសម្រួល​សមាស​ភាព​ថ្នាក់ដឹកនាំ​៕ 


ព័ត៌មានផ្សេងទៀត