វីរុស​កូរ៉ូណា​​សម្លាប់​មនុស្ស​​៧​នាក់​​និង​ឆ្លង​ជាង​​៧៦០​នាក់​​នៅ​កូរ៉េខាងត្បូង​

24-02-2020 10:49 am 1091
ក្រុម​គ្រូពេទ្យ​​កូរ៉េខាងត្បូង​​កំពុងបំពេញការងារ

​កូរ៉េខាងត្បូង​បាន​រាយការណ៍​នៅ​ថ្ងៃទី​២៤​កុម្ភៈ​នេះ​ថា ចំនួន​មនុស្ស​ស្លាប់​ដោយសារ​វីរុស​កូរ៉ូ​ណាឬកូវី​ដ​-១៩ បាន​កើនឡើង​ដល់​៧​នាក់​ហើយ និង​ឆ្លង​សរុប​ចំនួន​៧៦៣​នាក់ គិត​តាំងពី​ការផ្ទុះ​ឡើង​លើកដំបូង​នៅ​កូរ៉េខាងត្បូង​កាលពី​ចុង​ខែមករា​។ មនុស្ស​ស្លាប់​និង​ការឆ្លង​វីរុស​កូរ៉ូ​ណានៅ​កូរ៉េខាងត្បូង​បានកើនឡើង​យ៉ាង​ឆាប់រហ័ស ជាហេតុ​ធ្វើឲ្យមាន​ការប្រកាស​អាសន្នកាល​ពី​ថ្ងៃអាទិត្យ ពី​កម្រិត​គ្រោះថ្នាក់​នៃ​វីរុស​កូរ៉ូ​ណាឬកូវី​ដ​-១៩​។ 

​ការប្រកាសអាសន្ន​អនុញ្ញាតឲ្យ​អាជ្ញាធ​រចេញ​បញ្ជា​បិទ​សាលារៀ​ន និង​លុបចោល​ជើងហោះហើរ​ចេញ​នឹង​ចូលមក​ប្រទេស​កូរ៉េខាងត្បូង​បណ្ដោះអាសន្ន​។ ក្រសួង​អប់រំ​បាន​ណែនាំ​ឲ្យ​សាលា​មត្ដេយ្យ​និង​សាលារៀន​ផ្សេងទៀត ពន្យារពេល​ឆមាស​ថ្មី​ត្រឹម​មួយ​សប្ដាហ៍ ក្នុង​គោលបំណង​ការពារ​ការឆ្លង​រាលដាល​នៃ​វីរុស​កូរ៉ូណា​។ ទោះបីជា​អាជ្ញាធរ​សុខាភិបាល​សង្ឃឹម​វីរុស​នេះ​អាច​ទប់ស្កាត់បាន ប៉ុន្ដែ​អ្នកជំនាញ​ថា​វា​អាច​នឹង​រាលដាល​ពេញ​ផ្ទៃ​ប្រទេស​៕

ព័ត៌មានផ្សេងទៀត