លោក​ហ៊ុន សែន​៖​​កម្ពុជា​នឹង​មិន​សុំ​ត្រឡប់​មកវិញ​នូវ​EBA​​បាត់បង់​​២០​ភាគរយ​​នោះទេ​

24-02-2020 9:21 am 233
លោកហ៊ុន សែនកំពុងថ្លែងសារ

​ប្រមុខ​រាជរដ្ឋាភិបាល​កម្ពុជា លោក​នាយករដ្ឋមន្ដ្រី​ហ៊ុន សែន បានបញ្ជាក់​ជាថ្មី​ថា​មិន​ស្នើសុំ​ត្រឡប់មកវិញ​នូវ​EBA ​ដែល​បាត់បង់​ប្រមាណ​២០​ភាគរយ​នោះទេ​។ លោក​បញ្ជាក់​ផងដែ​រថា កម្ពុជា​ក៏​នឹងមិន​ចូល​កិច្ចចរចាឡើយ ករណីដែលចង់ឲ្យ​លោកជួយដល់អ្នកដែលតុលាការ​កំពុង​កាត់ក្ដី មិនថា​មាន​ការស្នើសុំពីភាគីណា​ក៏ដោយ​។ លោក​នៅតែ​ប្រកាស​ដាច់អហង្កា​រថា នឹងមិន​យក​អធិបតេយ្យ​ជាតិ​ទៅ​ដោះដូរ​សុំ​EBA​មកវិញ​ដាច់ខាត​។ ការលើកឡើង​របស់លោក​ហ៊ុន សែន​ដូច្នេះ នៅក្នុង​ការ​ថ្លែង​សារ​ពិសេស​ទៅកាន់​ជនរួមជាតិ​នា​ព្រឹក​ថ្ងៃទី​២៤​កុម្ភៈ​នេះ​នៅ​វិមាន​សន្ដិភាព​៕ 

 ពាក្យគន្លឹះ  លោកហ៊ុនសែនEBA

ព័ត៌មានផ្សេងទៀត