លោកហ៊ុនសែនប្រកាសមិនយកពន្ធ៤ខែ ចំពោះផ្ទះសំណាក់និងសណ្ឋាគារនៅសៀមរាប

24-02-2020 8:43 am 4725

លោកនាយករដ្ឋមន្រ្ដីហ៊ុន សែន បានឲ្យដឹងថា រដ្ឋាភិបាលនឹងមិនយកពន្ធដល់សណ្ឋាគារ និងផ្ទះសំណាក់នៅខេត្តសៀមរាបប្រចាំខែ រយៈពេល៤ខែ ដើម្បីជួយដល់អាជីវកម្មទាំងនេះ ដែលរងផលប៉ះពាល់ដោយសារបាត់ភ្ញៀវស្នាក់នៅ ក៏ព្រោះតែបញ្ហាជំងឺរលាកផ្លូវដង្ហើម បង្កើតឡើងដោយវីរុសកូរ៉ូណា ឬហៅCOVID-19។

លោកហ៊ុន សែន បានថ្លែងនាថ្ងៃទី២៤ ខែកុម្ភៈនេះអំពីវិធានការមួយចំនួន ដើម្បីជួយសម្រួលដល់វិស័យទេសចរណ៍ ដែលរងផលប៉ះពាល់ដោយសារតែជំងឺCOVID-19។ លោកហ៊ុន សែន បានថ្លែងបញ្ជាក់ថា រដ្ឋាភិបាលនឹងលើកលែងការបង់ពន្ធប្រចាំខែដល់សណ្ឋាគារ និងផ្ទះសំណាក់ប្រចាំខែ ដែលបានចុះបញ្ជីក្នុងអគ្គនាយកពន្ធដាររយៈពេល៤ខែ៕ 

ព័ត៌មានផ្សេងទៀត