ខណៈ​អឺរ៉ុប​ សម្រេច​ព្យួរ​EBA​​តែ​២០%​ បែរជា​GSP​​របស់​អាមេរិក​​ដែល​ព្រមាន​ដក​​ពី​កម្ពុជា​ដែរ ​ហាក់​ស្ងាត់​?​

23-02-2020 4:48 pm 2743

​ខណៈ​សហភាព​អឺរ៉ុប បានសម្រេច​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា ចំនួន ២០%  ស្រាប់តែ GSP ឬ ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ​របស់​សហរដ្ឋអាមេរិក ដែល​អាមេរិក​ប្រកាស​កន្លងមក​ថា នឹង​ចាត់វិធានការ​ដូច​EBA​នេះដែរ បែរជា​ស្ងាត់ ស្រប​ពេលដែល ទំនាក់ទំនង​រវាង​កម្ពុជា និង​សហរដ្ឋអាមេរិក ចុងក្រោយ​នេះ ត្រូវបាន​គេ​មើលឃើញថា មាន​ភាព​វិជ្ជមាន​គួរឲ្យកត់សម្គាល់​។​

​លោក​បណ្ឌិត​មាស នី អ្នកតាមដាន​សង្គម និង​លោក​បណ្ឌិត​យ៉ង សាំង​កុមារ អ្នកជំនាញ​សេដ្ឋកិច្ច និង​បច្ចុប្បន្ន ជា​អ្ននយោបាយ​ជាន់ខ្ពស់​មួយរូប​នៃ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន យល់ឃើញ​ស្រដៀង​គ្នា​ថា អាមេរិក ហាក់​សម្លឹង​ឃើញ​យុទ្ធសាស្ត្រ​ថ្មី ដោយ​បន្ត​ធ្វើការ​ជិតស្និទ្ធ​ជាមួយ​កម្ពុជា ជាជាង​ការដាក់​សម្ពាធ ឬ​ទណ្ឌកម្ម​លើ​កម្ពុជា ដែល​អាចធ្វើឲ្យ​ស្ថានភាព​សិទ្ធិមនុស្ស និង​ប្រជាធិបតេយ្យ កាន់តែ​ធ្ងន់ធ្ងរ​ជាង​នេះ ។ 

​សំណួរ​សួរថា តើ​ការសម្រេច​ដក​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ EBA ពី​កម្ពុជា ត្រឹម​២០%  និង​ឥរិយាបថ មិន​បន្ត​និយាយ ពី​GSP ឬ ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ទូទៅ​របស់​សហរដ្ឋអាមេរិក លើ​កម្ពុជា ធ្វើឲ្យ​ក្រុមប្រឆាំង​នៅ​ក្រៅប្រទេស ដែល​តែង​រំពឹង​យ៉ាង​មុតមាំ​កន្លងមក​ថា សហភាព​អឺរ៉ុប និង​សហរដ្ឋអាមេរិក នឹង​ប្រើ​យន្តការ​EBA និង​GSP​ដាក់​សម្ពាធ​លើ​កម្ពុជា បាន​ភ្លឺភ្នែក ដែរ ឬ​យ៉ាងណា​? ........

​ជា​បន្ត​សូម​ស្តាប់​ការលើកឡើង​របស់លោក​មាស នី និង​លោក​យ៉ង សាំង​កុមារ តាមរយៈ​ការសាកសួរ​ពី​ខុន ប៊ុន​ថុល ដូចតទៅ​៖

ព័ត៌មានផ្សេងទៀត