ក្រសួង​កសិកម្ម​បង្កើត​គណៈកម្មាធិការ​ពង្រឹង​ការដឹកនាំ​ការងារ​កំណែទម្រង់​វិម​ជ្ឈការ​និង​វិសហមជ្ឈការ​

23-02-2020 10:56 am 296

​គណៈកម្មាធិការ​ពង្រឹង​យន្តការ​ដឹកនាំ​ការងារ​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ ប្រចាំ​ក្រសួងកសិកម្ម រុក្ខា​ប្រមាញ់ និង​នេសាទ មាន​ភារកិច្ច សម្របសម្រួល​កិច្ចដំណើរការ​នៃ​កម្មវិធី​កំណែទម្រង់ រៀបចំ​ផែនការ​សកម្មភាព និង​ថវិកា​ប្រចាំឆ្នាំ​នៃ​ការងារ​ពាក់ព័ន្ធ​នឹង​វិស័យ​កសិកម្ម ដើម្បី​ដាក់​បញ្ចូល​ទៅក្នុង​គម្រោង​ថវិកា​ប្រចាំឆ្នាំ​របស់​ក្រសួង​។ នេះ​បើ​យោងតាម​សេចក្ដីសម្រេច​របស់​ក្រសួង​កសិកម្ម រុក្ខា​ប្រមាញ់ និង នេសាទ​។ 

​គណៈកម្មាធិការ នេះ​មាន​តួនាទី​ក្នុង​ការសម្របសម្រួល និង​សហការ​ជាមួយ​ក្រសួង ស្ថាប័ន ដៃគូ​អភិវឌ្ឍន៍ អង្គការ​សង្គម​ស៊ីវិល ផ្នែក​ឯកជន និង​អ្នកពាក់ព័ន្ធ​នានា ដើម្បី​ផ្ដល់​ការគាំទ្រ​ដល់​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ​ក្នុង​ការរៀបចំ ការគ្រប់គ្រង ការចាត់ចែង ក្នុង​ការអនុវត្ត​ការងារ​កំណែទម្រង់​វិមជ្ឈការ និង​វិសហមជ្ឈការ​ក្នុង​វិស័យ​កសិកម្ម​៕

ព័ត៌មានផ្សេងទៀត