បន្លែ​និង​ផ្លែឈើ​កាត់បន្ថយ​កូលេ​ស្តេ​រ៉ូលឬ​ខ្លាញ់​ក្នុងឈាម​

22-02-2020 4:32 pm 334

​កូលេ​ស្តេ​រ៉ូ​ល ជា​សារធាតុ​ខ្លាញ់​មួយ​ប្រភេទ​ដែលមាន​ក្នុង​ឈាម ហើយ​វា​ត្រូវបាន​រាងកាយ​ប្រើប្រាស់​ដើម្បី​រក្សា និង​បង្កើតជា​ភ្នាស់​របស់​កោសិកា បំលែង​ពន្លឺព្រះអាទិត្យ​ទៅជា​វីតាមីន D និង​មុខងារ​សំខាន់ៗ​ផ្សេងៗ​ទៀត​។ កូលេ​ស្តេ​រ៉ូ​លមាន​ពីរ​ប្រភេទ គឺ​កូលេ​ស្តេ​រ៉ូល​ល្អ ឬ​ហៅថា HDL និង​កូលេ​ស្តេ​រ៉ូល​អាក្រក់ ឬ​ហៅថា​LDL​។ ការសិក្សា​រកឃើញថា មនុស្ស​ភាគច្រើន​ដែលមាន​ជាតិ​ខ្លាញ់​ក្នុង​ឈាម​ខ្ពស់​មិនបាន​ព្យាបាល បង្កើនឲ្យមាន​ការរាល​ដាល​ជំងឺ​រ៉ាំរ៉ៃ ដូចជា​ជំងឺ​គាំងបេះដូង និង​ជំងឺ​ដាច់​សរសៃឈាម​ក្នុង​ខួរក្បាល​។ 
​មាន​អាហារ​និង​ន្លែ​ផ្លែឈើ​មួយចំនួន ដែល​ទទួលទាន​ទៅ​អាចជួយ​កាត់បន្ថយ កូលេ​ស្តេ​រ៉ូលឬ​ខ្លាញ់​នៅក្នុងឈាម នៅក្នុង​នោះ​រួមមាន​៖

-​ខ្ទឹម​ស គួរ​ទទួលទាន​ខ្ទឹមស ស្រស់ យ៉ាងតិចណាស់ ក្នុង​១​ថ្ងៃ ១០​ទៅ​១៥​កំពិស ។​

-​ខ្ទឹម​បារាំង អាច​បរិភោគ​ស្រស់ ដោយ​ដាក់​លាយ​ជាមួយ​បន្លែ​សាលាដ​ប្រភេទ​ផ្សេងៗ ឬ​ចំអិន​ឲ្យ​ឆ្អិន​ក៏បាន​។ ខ្ទឹម​បារាំង ជួយ​កាត់បន្ថយ​កូលេ​ស្តេ​រ៉ូល​អាក្រក់ តែ​បន្ថែម​កូលេ​ស្តេ​រ៉ូល​ល្អ​។​

-​សៀង​ជប៉ុន  សៀង​ជប៉ុន​ដែល​ហៅថា "​មិ​សុះ​" ក៏​កាត់បន្ថយ​កូលេ​ស្តេ​រ៉ូល និង​ខ្លាញ់​ក្នុង​ឈាម បាន​ដូចគ្នា​ដែរ ដោយ​យកមក​ធ្វើ​ស៊ុប​សៀង​។​

-​ផ្លែឈើ  ពពួក​ផ្លែ​ប៉ោ​ម និង​ស្ត្របឺ​រី ក៏​ជួយ​កាត់បន្ថយ​កូលេ​ស្តេ​រ៉ូល​បានដែរ​៕​ប្រភព​៖antkh

ព័ត៌មានផ្សេងទៀត