អ្នកនយោបាយ​​ចាស់វស្សា​ សុទ្ធតែ​សាទរ​ គោលបំណង​​រួបរួម​​នៃ​បក្សនយោបាយ​​ថ្មី​ៗ

21-02-2020 4:58 pm 1413

​នៅ​ដំណាក់កាល​ចុងក្រោយ​នេះ ឃើញ​ក្រុម​ដែល​អះអាងថា​ជា​អ្នកនយោបាយ​ជំនាន់​ថ្មី​នៅ​ក្នុងប្រទេស កំពុង​ខ្នះខ្នែង​បោះដៃ​រកគ្នា ជួប​ជជែក​គ្នា ក្នុងនោះ​គណបក្ស​ប្រជាធិបតេយ្យ​មូលដ្ឋាន​នៃ​ក្រុម​បញ្ញវន្ត​របស់លោក​យ៉េង វីរៈ​ ដែលត្រូវបានគេដឹងថា ជាក្រុមកណ្តាលនិយម បាន​ជួប​ជជែក​ជាមួយ​ក្រុមមន្ត្រី​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ទាំង​អ្នក​ទៅ​បង្កើត​បក្ស​ថ្មី និង​អ្នក​មិនទាន់​បង្កើត និង​ចុងក្រោយ​នេះ ជួប​ជាមួយ​ប្រតិភូ​នៃ​គណបក្ស​ឆន្ទៈ​ខ្មែរ​របស់​កូនប្រុស​លោក​គង់ គាំ ដែល​បើតាម​ពួកគេ​អះអាងថា ដើម្បី​ពិភាក្សា​រក​គោលការណ៍​រួម ក្នុង​ការរក​គន្លឹះ​ស្តារ​លទ្ធិប្រជាធិបតេយ្យ​ឡើងវិញ បន្ទាប់ពី​មិនឃើញ​តម្រុយ​ពី​ការ​រស់​ឡើងវិញ​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​។​

​ការណ៍​នេះ ក៏​ទទួល​បានការ​សាទរ​ពី​អ្នកនយោបាយ​ជើងចាស់ លោក​គង់ គាំ និង​លោក​អ៊ូ ច័ន្ទ​រ័ត្ន ដែល​សុទ្ធតែជា​មន្ត្រីជាន់ខ្ពស់​នៃ​អតីត​គណបក្ស​សង្គ្រោះ​ជាតិ ផងដែរ​។ លោក​អ៊ូ ច័ន្ទ​រ័ត្ន មើលឃើញថា មកដល់ពេលនេះ ទឹកចិត្ត​ពលរដ្ឋ​ដែល​មិន​គាំទ្រ​គណបក្សកាន់អំណាច​នៅតែ​ច្រើន​លើសលប់​ដដែល​។ តែ​អ្វីដែល​គ្រប់គ្នា​ចង់ដឹង និង​រង់ចាំ​មើល​នោះ​គឺថា បើ​ក្រុម​អ្នក​ជំនាន់​ថ្មី​ទាំងនេះ អាចបង្កើត​បាន​បរិបទ​នយោបាយ​ថ្មី បែបណា និង​អាចមាន​សន្ទុះ​ខ្លាំង​ប៉ុណ្ណា​? ....

​ជា​បន្ត​សូម​ស្តាប់​ការលើកឡើង​របស់លោក​គង់ គាំ និង​លោក​អ៊ូ ច័ន្ទ​រ័ត្ន តាមរយៈ​ការ​សាក​សួរ​ពី​ខុន ប៊ុន​ថុល ដូចតទៅ​៖

ព័ត៌មានផ្សេងទៀត