ជំងឺ​«​មហារីក​គ្រាប់ភ្នែក​លើ​កូនក្មេង​»

21-02-2020 4:14 pm 317

​កុមារ​មាន​អត្រា​ភាគរយ​ខ្ពស់​គួរឲ្យកត់សំគាល់ នៅក្នុង​ការកើត​ជំងឺ​«Retinoblastoma មហារីក​គ្រាប់ភ្នែក​»​។ នៅ​ក្នុងនោះ កុមារ​ប្រហែល​ជិត ២០​នាក់ ក្នុងចំណោម​កុមារ ១​លាន​នាក់ អាយុ​ក្រោម ៥​ឆ្នាំ បានកើត​ជំងឺ​នេះ​។ លោក​វេជ្ជបណ្ឌិត​ហ៊ាង រតនា​ឯកទេស​ជំងឺ​ទូទៅ​មនុស្ស​ចាស់ កុមារ​និង​ទារក​នៃ​បន្ទប់​ពិគ្រោះ​និង​ព្យាបាល​ជំងឺ​មេត្តា​សំណង់​១២ ឲ្យដឹងថា សញ្ញា​សំខាន់​ដំបូង​នៃ​ជំងឺមហារីក​គ្រាប់ភ្នែក ដែល​ឪពុកម្តាយ​ត្រូវ​ចាប់អារម្មណ៍​នោះ​គឺ «​ភ្នែក​កុមារ​មាន​ដុំ​ពណ៌​ស​នៅ​ចំ​កណ្តាល​ប្រស្រី​ភ្នែក​»​។ ជំងឺ​ភ្នែក​លើ​កុមារ​មាន​ច្រើន​ប្រភេទ និង​ច្រើន​សណ្ឋាន ហើយ​កែវភ្នែក​គឺជា​សរីរាង្គ​វិញ្ញាណ​ដ៏​សំខាន់​មួយ ដែល​ត្រូវ​យកចិត្តទុកដាក់​នៅក្នុង​ការថែរក្សា ឲ្យមាន​សុខភាព​ល្អ​។ លោក​វេជ្ជបណ្ឌិត​បាន​ណែនាំ​ឲ្យ​ឪពុក ម្តាយ ឬ​អាណាព្យាបាល យក​កូន​ទៅ​ជួប​គ្រូពេទ្យ​ជំនាញ ប្រសិនបើ​សង្ស័យថា​កូន​កើត​ជំងឺមហារីក​គ្រាប់ភ្នែក ឬ​បញ្ហា​ភ្នែក​ផ្សេងៗ​ទៀត​៕

ព័ត៌មានផ្សេងទៀត