គិត​ត្រឹម​ឆ្នាំ​២០១៩​​កម្ពុជា​មាន​កម្លាំង​ពលកម្ម​សរុប​ប្រមាណ​១០​លាន​នាក់​​

21-02-2020 1:58 pm 100

​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បានឲ្យដឹងថា វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជា​កាន់តែ​ដើរតួរ​នាទី​យ៉ាងសំខាន់ ដល់​ការគាំទ្រ​នូវ​គោលនយោបាយ​របស់​រាជ​រដ្ឋាភិបាល ក្នុង​ការបន្ត​ជំរុញ​កំណើនសេដ្ឋកិច្ច និង​បន្ត​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា​។ ទទ្ទឹម​និង​នោះដែរ ក្រសួង​ក៏​បានបញ្ជាក់ ពី​ការខិតខំ​ប្រឹងប្រែង​គ្រប់គ្រង​ទីផ្សារ​បង្កើត​ការងារ​ជូន​ពលរដ្ឋ​រហូត​បាន​ប្រមាណ​១០​លាន​នាក់​។  

សមិទ្ធផល​ដែល​សម្រេចបាន​ពេញ​មួយឆ្នាំ​២០១៩​របស់​ក្រសួង​ការងារ ស​បញ្ជាក់ថា​វិស័យ​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ កាន់តែ​ដើរតួរ​នាទី​យ៉ាងសំខាន់​ក្នុង​ការបន្ត​ជំរុញ​កំណើនសេដ្ឋកិច្ច និង​ភាព​ប្រកួតប្រជែង​របស់​កម្ពុជា រួមទាំង​និរន្តរភាព​ពាណិជ្ជកម្ម អាជីវកម្ម ផលិតកម្ម និង​វិនិយោគ​។ ក្រសួង​បាន​ខិតខំ​គ្រប់គ្រង​ទីផ្សារការងារ និង​កម្លាំង​ពលកម្ម​ដែល​រាជរដ្ឋាភិបាល​ខិតខំ​បង្កើត​ការងារ​ជូន​បងប្អូន​ជា​ពលរដ្ឋ រហូត​មាន​កម្លាំង​ពលកម្ម​សរុប​ប្រមាណ​១០​លាន​នាក់​។ នេះ​បើតាម​ការបញ្ជាក់​នៅក្នុង​សេចក្តីប្រកាស​ស្ដីពី​លទ្ធផល​សន្និបាត​បូកសរុប​ការងារ​ឆ្នាំ​២០១៩ និង​លើក​ទិសដៅ​អនុវត្ត​បន្ត​សម្រាប់​ឆ្នាំ​២០២០ របស់​ក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ កាលពី​ថ្ងៃទី​២០​កុម្ភៈ​។​

​នៅក្នុង​សេចក្តីប្រកាស​បាន​ឲ្យដឹងទៀតថា​ក្នុងចំណោម​កម្លាំងពលក​ម្ម​១០​លាន​នាក់​នោះ  មាន​អត្រា​ការងារ​ធ្វើ​ក្នុង​ខ្ពស់​រហូតដល់​៩៩,៣​ភាគរយ ដែល​ក្នុងនោះ​មាននៅ​ក្នុងប្រទេស​ប្រមាណ​៣,៦៩​លាន​នាក់​(​ផ្នែក​សេដ្ឋកិច្ច​ក្នុង​ប្រព័ន្ធ​មាន​ជាង​១,៥០​លាន​នាក់ និង​ផ្នែក​សេដ្ឋកិច្ច​ក្រៅ​ប្រព័ន្ធ​ប្រមាណ​២,២០​លាន​នាក់​) រួមទាំង​វិស័យ​កសិកម្ម​ប្រមាណ​៤​លាន​នាក់ មន្ត្រី​សាធារណៈ​៥០​ម៉ឺន​នាក់ និង​ពលករ​ដែល​ធ្វើការ​នៅ​ក្រៅប្រទេស​មាន​ប្រមាណ​១,២៨​លាន​នាក់​។ 

​តាមរយៈ​ការព្រង្រឹង​ការអនុវត្ត​ច្បាប់​ស្តីពី​ការងារ ម​ន្រី្ត​អធិការកិច្ច​បាន​ចុះ​ធ្វើ​អធិការកិច្ច​ចំនួន​៤,៩២២​លើក បានដាក់​កំហិត​ចំនួន​៩៧៧​សហគ្រាស បានចេញ​លិខិត​ផាកពិន័យ​៥៥​សហគ្រាស និង​ប្តឹងទៅ​តុលាការ ៦​សហគ្រាស​។ ជា​លទ្ធផល​រោងចក្រ សហគ្រាស​ដែល​មិន​គោរព​ច្បាប់​ស្តីពី​ការងារ បាន​ធ្លាក់ចុះ​គួរកត់សំគាល់​។ ទន្ទឹមនឹងនេះ​ការពង្រឹង​ការអនុវត្ត​ច្បាប់​ស្តីពី​សហជីព​បានធ្វើអោយ​ចំនួន​អង្គការ​វិជ្ជាជីវៈ​ចុះ​បញ្ជិការ​កើនឡើង​ដល់​៥,២០៩ ក្នុងនោះ​សហជីព​មូលដ្ឋាន​ចំនួន​៤,៩៤៩ សហព័ន្ធ​សហជីព​ចំនួន​២១៦ សហភាព​សហជីព​ចំនួន​៣៣ និង​សមាគម​និយោជក​ចំនួន​១១​។​

​សូមបញ្ជាក់ថា ក្នុង​ឆ្នាំ​២០១៩  ក្រសួង​បាន​ចុះបញ្ជី​សហជីព​មូលដ្ឋាន​បាន​ចំនួន​៣៧៥ សហព័ន្ធ​សហជីព​ចំនួន​៣៦ សហភាព​សហជីព​ចំនួន​៥ និង​សមាគម​និយោជក​ចំនួន​២​ផងដែរ ។ មន្ត្រី​អធិការកិច្ច​បាន​ខិតខំ​ដោះស្រាយ​វិវាទ​ការងារ​ចំនួន​៨២៨​ករណី ក្នុងនោះ​សះជា​ចំនួន​៤១៥​ករណី មិន​សះជា​ចំនួន​៣៧៧​ករណី មោឃៈចំនួន​៣៦​ករណី និង​បាន​បន្ត​អនុវត្ត​យន្តការ​ដោះស្រាយ​វិវាទ ការងារ​ក្រៅ​ប្រព័ន្ធតុលាការ ដោយ​បញ្ជូន​សំណុំរឿង​ចំនួន​១២១​ករណី ទៅ​ក្រុមប្រឹក្សា​អាជ្ញាកណ្តាល​ដោះស្រាយ​បញ្ហា​កូដកម្ម​ចំនួន​៧៥​ករណី សះជា​មាន​ចំនួន​៦៩​ករណី បាតុកម្ម​ចំនួន​១១​ករណី សះជា​បាន​ចំនួន​៨​ករណី ។​

​ទទ្ទឹម​នឹង​ការចេញ​នូវ​សេចក្តីប្រកាស​នោះដែរ លោក​អ៊ិត សំហេង រដ្ឋមន្ត្រីក្រសួង​ការងារ និង​បណ្តុះបណ្តាល​វិជ្ជាជីវៈ បាន​ថ្លែង​នៅក្នុង​សន្និបាត​បូកសរុប​ការងារ​ក្នុង​ឆ្នាំ​២០១៩​ថា ជារួម​បញ្ហា​វិវាទ​ការងារ និង​បញ្ហា​កូដ្ឋ​កម្ម បាតុកម្ម​ខុស​នីតិវិធី​ច្បាប់ បាន​ធ្លាក់ចុះ​គួរឱ្យកត់សម្គាល់ នោះ​សបញ្ជាក់​ឱ្យឃើញ​នូវ​សុខុ​ដុមនីយកម្ម​ភាពទំនាក់​ទំ​ង​វិជ្ជាជីវៈ​កាន់តែ​ប្រសើរ ការលើកកម្ពស់​លក្ខខណ្ឌ​ការងារ សិទ្ធិសេរីភាព​អង្គការ​វិជ្ជាជីវៈ កិច្ច​សន្ទា​សង្គម ការការពា​សិទ្ធ និង​អត្ថប្រយោជន៍​បងប្អូន​ក​ម្មរ​និយោជិត និង​កិច្ច​គាំពារ​សង្គម​កាន់តែ​ប្រសើរ​ផងដែរ​។​

​លោក​រដ្ឋមន្ត្រី​បាន​រម្លឹក​នៅក្នុង​អង្គសន្និបាត​នូវ​បញ្ហា​ប្រឈម​នានា ដែលមាន​ឥទ្ធិពល​មកពី​ខាងក្រៅ ដូចជា​សេដ្ឋកិច្ចពិភពលោក បញ្ហា​វីរុស​កូរ៉ូ​ណាឬកូវី​ដ​-១៩  ករណី​EBA សង្គ្រាម​ពាណិជ្ជកម្ម​ដែល​កំពុង​កើតមានឡើង​នា​ពេលបច្ចុប្បន្ន ដែលជា​ការទាមទារ​ឱ្យ​មន្ត្រី​បង្កើន​ការយកចិត្តទុកដាក់​ខ្ពស់ ដើម្បី​ដោះស្រាយ​ការវិវត្ត​ថ្មីៗ​នេះ​។ ម្យ៉ាង​ក៏ត្រូវ​ដាក់ចេញ​នូវ​ដំណោះស្រាយ ក្នុង​បរិបទ​ដែល​វិស័យ​ឯកជន​ប្រឈម​កាន់តែខ្លាំង ទៅនឹង​លទ្ធភាព​ប្រកួតប្រជែង​ជាមួយ​ប្រទេស​នាំចេញ​នានា​។ ត្រូវ​រួមគ្នា​ស្វែងរក​ដំណោះស្រាយ​ផ្សេងៗ ដើម្បី​ធានាថា វិស័យ​ឯកជន នៅតែ​អាច​បន្ត​ធានាបាន​នូវ​ឧត្តមភាព​ប្រកួតប្រជែង អាច​រក្សាបាន​ដំណើរ​ផលិតកម្ម អាជីវកម្ម​របស់ខ្លួន​ប្រកបដោយ​ចីរភាព​៕

ព័ត៌មានផ្សេងទៀត